បញ្ហាបម្រែបម្រួលអាកាសធាតុ៖ស្ថានការណ៍អាសន្នអំពីផ្កាថ្មត្រូវបំផ្លាញ

បញ្ហាបម្រែបម្រួលអាកាសធាតុ៖ស្ថានការណ៍អាសន្នអំពីផ្កាថ្មត្រូវបំផ្លាញ - ảnh 1
អ្នកមុជទឹកកំពុងដាំផ្កាថ្មឡើងវិញនៅសមុទ្រខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី (រូបថត៖AP)

(VOVworld) - អ្នកវិទ្យាសាស្ត្រចូលរួមសិក្ខាសាលាបរិស្ថានអ.ស.ប (UNEA) នៅ
រដ្ឋធានី Nairobi ប្រទេស Kenya នាថ្ងៃទី២៤ ឧសភា បានសំដែងការព្រួយបារម្ភអំពី
ស្ថានការណ៍ដែលផ្កាថ្មត្រូវបំផ្លិចបំផ្លាញដោយទឹកសមុទ្រក្ដៅឡើងនិងបាតុភូត
អាកាសធាតុ El Nino។ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន លោក Ruth Gates
នាយកមន្ទីរជីវវិទ្យាសមុទ្រនៃមហាវិទ្យាល័យ Hawaii បានឲ្យដឹងថា ជួរផ្កាថ្មស្ទើតែ
ទាំងអស់លើពិភពលោក ភាគច្រើននៅឥណ្ឌា ម៉ាល់ឌីវ ស្រីលង្កា និងកោះ Lakshad-
weep របស់ឥណ្ឌាមានបាតុភូតកាន់តែស ហើយនេះជាប្រតិកម្ម ចំពោះស្ថានការណ៍
ទឹកសមុទ្រក្ដៅឡើងដែលទាក់ទិនដល់បម្រែបម្រួលអាកាសធាតុ។តាមអ្នកជំនាញ
ការនេះថា បាតុភូតដែលផ្កាថ្មប្ដូរទៅពណ៌សកំពុងកាន់តែ កើនឡើងពីមួយថ្ងៃទៅ
មួយថ្ងៃដោយការបូមខ្សាច់ស្ដារ សមុទ្រនៅកំពង់ផែដើម្បីកសាងប្រព័ន្ធគមនាគមន៍
 ក៏ដូចជាការជះឥទ្ធិពលរបស់បម្រែបម្រួលអាកាសធាតុនិង ឧស្ម័នផ្ទះកញ្ចក់។
ប្រសិនបើស្ថាការណ៍ផ្កាថ្មត្រូវបំផ្លាញនេះនៅបន្តកើតមានឡើងគឺជីវភាពរស់នៅ
របស់ប្រជាជននៅតំបន់ឆ្នេរសមុទ្រនៃប្រទេសជាង១០០នឹង ទទួលរងមហន្តរាយ
ដ៏ធ្ងន់ធ្ងរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ