បញ្ហាប្រឆាំងនឹងភេរវកម្ម៖អេហ្ស៊ីបបានកំទេចភេរវជនជាច្រើននៅស៊ីណៃ

(VOVWORLD) -ក្រៅពីនេះ កម្លាំងសន្តិសុខក្នុងតំបន់ក៏បានដកហូតអាវុធចំនួន៦៥ប្រភេទផ្សេងៗគ្នារួមជាមួយគ្រប់រំសេវជាច្រើន ឧបករណ៍បំផ្ទុះនិងឧបករណ៍ប្រើអាគុយសូ ឡា។
បញ្ហាប្រឆាំងនឹងភេរវកម្ម៖អេហ្ស៊ីបបានកំទេចភេរវជនជាច្រើននៅស៊ីណៃ - ảnh 1 បញ្ហាប្រឆាំងនឹងភេរវកម្ម៖អេហ្ស៊ីបបានកំទេចភេរវជនជាច្រើននៅស៊ីណៃ(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី៤ខែវិច្ឆិកាប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីបានដកស្រង់សេចក្តីជូនដំណឹងរបស់បញ្ជាការដ្ឋាននៃកងទ័ពជើងគោកប្រទេសនេះថាកងទ័ពជើងគោកបានកំទេចភេរវជនចំនួន ៨៣ នាក់នៅភាគខាងជើងនិងកណ្តាលស៊ីណៃក្នុងអំឡុងរយៈពេលចាប់ពីថ្ងៃទី២៨ខែតុលាដល់ថ្ងៃទី៤ខែវិច្ឆិកា។ ក្រៅពីនេះ កម្លាំងសន្តិសុខក្នុងតំបន់ក៏បានដកហូតអាវុធចំនួន៦៥ប្រភេទផ្សេងៗគ្នារួមជាមួយគ្រប់រំសេវជាច្រើន ឧបករណ៍បំផ្ទុះនិងឧបករណ៍ប្រើអាគុយសូឡា។កងកម្លាំងប្រដាប់អាវុធអេហ្ស៊ីបបានបំផ្លិចបំផ្លាញជំរកភេរវកម្មចំនួន១៤កន្លែងរួមជាមួយរថយន្តនិងម៉ូតូផ្លូវរូងក្រោមដីចំនួនពីរប្រើប្រាស់ដើម្បីដឹកជញ្ជូនទំនិញរត់ពន្ធ។

កម្លាំងព្រំដែនអេហ្ស៊ីបក៏បានទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនពាក់ព័ន្ធនឹងមនុស្សជាង៤.៧០០នាក់ដែលមានសញ្ជាតិផ្សេងគ្នាជាច្រើននិងបានបញ្ជាក់ថា៖ “ឧក្រិដ្ឋជន៦១នាក់ដែលត្រូវបានស្វែងរកចាប់ខ្លួននិងមុខសញ្ញាជនសង្ស័យត្រូវបានចាប់ខ្លួន”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ