បញ្ហាប្រឆាំងភេរវកម្ម៖ IS បញ្ជាក់ពីការស្លាប់របស់មេដឹកនាំអាល់បាកដាឌី (al-Baghdadi)

(VOVWORLD) -  អង្គការភេរវកររដ្ឋឥស្លាមស្វ័យប្រកាស (IS) កាលពី ថ្ងៃទី ៣១ ខែតុលាបានបញ្ជាក់ថា មេដឹកនាំអង្គការនេះ Abu Bakr al-Baghdadi និងអ្នកនាំពាក្យ Abu al-Hassan al-Muhajir បានស្លាប់នៅក្នុងការវាយឆ្មក់ដោយកងកម្លាំងពិសេស របស់សហរដ្ឋអាមេរិកនៅប្រទេសស៊ីរីកាលពីចុងសប្តាហ៍។

បញ្ហាប្រឆាំងភេរវកម្ម៖ IS បញ្ជាក់ពីការស្លាប់របស់មេដឹកនាំអាល់បាកដាឌី (al-Baghdadi) - ảnh 1

  មេដឹកនាំអង្គការ IS Abu Bakr al-Baghdadi (រូបថត៖ Vov.vn)

IS ក៏បានជូនដំណឹងថាបានជ្រើសតាំង លោក Ibrahim al-Quraishi ជាមេដឹកនាំថ្មីរបស់អង្គការនេះ។ សេចក្តីជូនដំណឹងនេះរបស់ IS បានធ្វើឡើងតាមរយៈទីភ្នាក់ងារព័ត៌មាន Amaq របស់ក្រុមនេះហើយបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រសួងការពារជាតិអាមេរិកបានបញ្ចេញរូបភាពដំបូងនៃការវាយឆ្មក់ដែលបានកំទេចលើមេដឹកនាំភារវកម្ម Abu Bakr al-Baghdadi ។

វីដេអូសខ្មៅត្រូវបានថតពីលើអាកាសបង្ហាញពីកងកម្លាំងពិសេសរបស់អាមេរិកឈានចូលក្នុងអគារមួយ ហើយយន្តហោះអាមេរិកបានបាញ់កំទេចទៅលើទីតាំងរបស់ក្រុមឧទ្ទាមនៅក្បែរនោះតែម្តង។ គួរឱ្យកត់សម្គាល់ វីដេអូនេះបានថតផ្សែងខ្មៅដ៏ធំមួយបានហោះចេញពីដីបន្ទាប់ពីកងទ័ពអាមេរិកបានទម្លាក់គ្រាប់បែកនៅទីជម្រករបស់ al-Baghdadi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ