បញ្ហាប្រឆាំងភេរវកម្ម - IS បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅលើបណ្តាប្រទេស SNG ដែលជាប់ព្រំដែនជាមួយរុស្ស៊ី
(VOVWORLD) - នាថ្ងៃទី ២៩ ខែមីនា ប្រមុខអង្គភាពដែលប្រឆាំងនឹងក្រុមជ្រុលនិយមនៃក្រសួងមហាផ្ទៃរុស្ស៊ី លោក Oleg Ilyinykh បានឲ្យដឹងថា "អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស " (IS) បានផ្លាស់ប្តូរផែនការនៃការធ្វើសកម្មភាពរបស់ខ្លួនទៅលើប្រទេសចំណុះសហគមន៍នៃបណ្តាប្រទេសឯករាជ្យ (SNG)។
អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) |
SNG រួមមានប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និង Armenia បន្ទាប់ពីក្រុមភេរវករត្រូវបានវាយបរាជ័យនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ លោក Ilyinykh បានលើកច្បាស់ថា មេដឹកនាំ IS កំពុងរៀបចំផែនការបង្កើតបណ្តាញភេរវកម្មនៅទូទាំងពិភពលោក និងទីជម្រកក្រោមដី ដើម្បីជួយឲ្យក្រុមភេរវករនេះធ្វើការវាយប្រហារនៅលើទូទាំងពិភពលោកផងដែរ៕