បញ្ហាប្រឆាំងភេរវកម្ម៖ម៉ាឡេស៊ីពិចារណាអំពីទិដ្ឋាការចំពោះពលរដ្ឋនៃប្រទេស មជ្ឈឹមបូព៌ា

បញ្ហាប្រឆាំងភេរវកម្ម៖ម៉ាឡេស៊ីពិចារណាអំពីទិដ្ឋាការចំពោះពលរដ្ឋនៃប្រទេស មជ្ឈឹមបូព៌ា - ảnh 1
លេខាធិការ NSC លោក Alias Ahmad (រូបថត៖www.thestar.com.my)

(VOVworld) - ក្រុមប្រឹក្សាសន្តិសុខម៉ាឡេស៊ី (NSC) ទើបនឹងបានស្នើរឲ្យអនុវត្តន៍
យន្តការទិដ្ឋាការចំពោះភ្ញៀវទេសចរមកពីប្រទេសមជ្ឈឹមបូព៌ានានា សំដៅទប់ស្កាត់
គ្រោះអាសន្នដែលពួកឧទ្ទាមនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសជ្រៀតចូលក្នុង
ប្រទេសនេះយ៉ាងងាយស្រួល។សារព័ត៌មានម៉ាឡេស៊ីនាថ្ងៃទី១០ កក្កដា បានដក
ស្រង់សម្ដីរបស់លេខាធិការ NSC លោក Alias Ahmad ដោយលើកច្បាស់ថា ការដែល
ម៉ាឡេស៊ីលើកលែងទិដ្ឋាការសំរាប់ពលរដ្ឋនៃប្រទេសមជ្ឈឹមបូព៌ាដូចបច្ចុប្បន្ននេះ
 នឹងបណ្ដាលឲ្យស្ថាប័នសន្តិសុខជួបការលំបាកក្នុងការគ្រប់ គ្រងមុខសញ្ញាទាក់ទិន
ដល់ IS។តាមលោក Alias ថា ភ្ញៀវទេសចរដែលមកនិង ស្នាក់នៅម៉ាឡេស៊ីក្នុងរយៈ
ពេលយូរអង្វែងនិងនិស្សិតគឺជាមុខសញ្ញាដែលត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ