បញ្ហាមួយចំនួនទាក់ទងដល់ការស្លាប់របស់អ្នកសារព័ត៌មាន J. Khashoggi

(VOVWORLD) - នាថ្ងៃទី១០ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីបារាំងលោក Emmanuel Macron បានយល់ស្របជាមួយ មជ្ឈដ្ឋានអាជ្ញាធរអារ៉ាប៊ីសាអូឌីត ដោយគួរតែបំភ្លឺឲ្យបានច្បាស់ពីការស្លាប់របស់អ្នកកាសែតអារ៉ាប៊ីសាអូឌីត Jamal Khashoggi នៅក្នុងប្រទេសទួរគីកាលពីខែមុន។ 

ថ្នាក់ដឹកនាំទាំងពីររូបក៏បានលើកឡើងថា ភាគីពាក់ព័ន្ធនានាមិនគួរឱ្យសំណុំរឿងនេះធ្វើបណ្តាលភាពចលាចលនៅមជ្ឈឹមបូព៌ាឡើយ។ ថ្នាក់ដឹកនាំទាំងពីរបានចង្អុលបង្ហាញ ថា បញ្ហានេះអាចផ្តល់ឱ កាសសម្រាប់ដំណោះស្រាយនយោបាយមួយចំពោះជម្លោះនៅក្នុងប្រទេសយេម៉ែន។

អារ៉ាប់ប៊ីសាអូឌីតដែលកំពុងដឹកនាំសម្ព័ន្ធភាពអ៊ីស្លាមប្រឆាំងពួកឧទ្ទាម Houthi នៅប្រទេសយេម៉ែននោះ បច្ចុប្បន្នកំពុងប្រឈមនឹងការរិះគន់ពីសហគមន៍អន្តរជាតិ បន្ទាប់ពីការសារភាពថា អ្នកសារព័ត៌មាន Khashoggi បានស្លាប់បន្ទាប់ពីការប្រយុទ្ធគ្នានៅស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងប្រទេសទួរគី ប៉ុន្តែមិនបានបង្ហើបថា សពរបស់អ្នកសារព័ត៌មាននៅឯណាឡើយ។

ទាក់ទិននឹងហេតុការណ៍នេះ ក្នុងសេចក្តីប្រកាសនាថ្ងៃទី១០ខែវិច្ឆិកា ប្រទេសទួកគីបានឲ្យដឹងថា ខ្លួនបានបញ្ជូនច្បាប់ចម្លងសម្លេងនៃកំណត់ហេតុទាក់ទងនឹងការស្លាប់របស់អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីតលោក Jamal Khashoggi ទៅកាន់មន្រ្តីនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត អាឡឺម៉ង់ បារាំងនិងអង់គ្លេស។ ខ្លឹមសារក្នុង វីដេអូនេះបង្ហាញថា Khashoggi ត្រូវបានគេធ្វើទារុណកម្មនិងសម្លាប់នៅពេលគាត់ទៅដល់ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទួរគីតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ