បញ្ហាអាកាសធាតុ គឺជាវិស័យមួយ ដែលរុស្ស៊ី​និងសហរដ្ឋ​អាមេរិក​មានផលប្រយោជន៍ដូចគ្នា

(VOVWORLD) - វិមានក្រឹមឡាំងបានប្រកាសថា នៅថ្ងៃទី ១៤ ខែកក្កដា ប្រធានាធិបតីរុស្ស៊ីលោក V.Putin បានជួបសន្ទនាតាមទូរស័ព្ទជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក John Kerry ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងម៉ូស្គូ។ បញ្ហាអាកាសធាតុគឺជាវិស័យមួយដែលរុស្ស៊ី និងសហរដ្ឋអាមេរិក មានផលប្រយោជន៍ដូចគ្នា និងរបៀបអភិក្រមស្រដៀងគ្នា។
បញ្ហាអាកាសធាតុ គឺជាវិស័យមួយ ដែលរុស្ស៊ី​និងសហរដ្ឋ​អាមេរិក​មានផលប្រយោជន៍ដូចគ្នា - ảnh 1បេសកជនពិសេសទទួលបន្ទុកបញ្ហាអាកាសធាតុរបស់ប្រធានាធិបតីអាមេរិក លោក John Kerry (រូបថត៖ Tass)

លោកប្រធានាធិបតី V.Putin បានសង្កត់ធ្ងន់ថា សហព័ន្ធរុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសម្រេចឲ្យបានរាល់គោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគាំទ្រការសន្ទនាប្រកបដោយវិជ្ជាជីវៈនៅក្នុងវិស័យនេះ។ ទាក់ទិននឹងបញ្ហានេះ ការត្រៀមរៀបចំសម័យប្រជុំលើកទី ២៦ សន្និសីទនៃបណ្ដាប្រទេសហត្ថលេខីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួល
អាកាសធាតុ (Glasgow ថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២១) ត្រូវបានលើកឡើង ដោយបានផ្ដល់អាទិភាពជាតិសម្រាប់ការអព្យាក្រឹតកាបូន។

នាបច្ចុប្បន្ននេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សាតំបន់ប៉ូលខាងជើងនោះ ប្រធានាធិបតីរុស្ស៊ី លោក V.Putin និងបេសកជនពិសេសទទួលបន្ទុកបញ្ហាអាកាសធាតុរបស់ប្រធានាធិបតីអាមេរិក លោក John Kerry បានផ្លាស់ប្តូរយោបល់ស្តីពីយថាទស្សន៍សហប្រតិបត្តិការការពារបរិស្ថានទ្វេភាគីនៅតំបន់ប៉ូលខាងជើង។ ជាទូទៅ បញ្ហាអាកាសធាតុ គឺជាវិស័យមួយដែលរុស្ស៊ីនិងសហរដ្ឋអាមេរិកមានផលប្រយោជន៍ដូចគ្នា និងរបៀបអភិក្រមស្រដៀងគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ