ប្ដេជ្ញាចិត្តអនុវត្តដំណោះស្រាយនានាដើម្បីសំរេចគោលដៅកំណើន៦,៧%ក្នុងឆ្នាំ២០១៧
(VOVWORLD) - នេះជាសំណូមពររបស់នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc ដែលត្រូវបានដាក់ចេញក្នុងសម័យប្រជុំ រដ្ឋាភិបាលជាប្រចាំខែកញ្ញា នាថ្ងៃទី២ តុលា។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖ VGP) |
វាយតំលៃអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចនោះ លោកនាយករដ្ឋមន្រ្តីឲ្យដឹងថា ក្នុងត្រីមាសទី៣ សេដ្ឋកិច្ចជាតិ ទទួលបានកំណើនគួរឲ្យកត់សម្គាល់គឺ៧,៤៦% ដែលភាគច្រើនក្នុងវិស័យផលិត កម្មសេវាកម្ម កសិកម្ម ឧស្សាហកម្មកែច្នៃ និងទេសចរណ៍។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ឲ្យដឹងថែមទៀតថា វេទិកាសេដ្ឋកិច្ចពិភពលោកទើបនឹង បានវាយតំលៃថា សមត្ថភាពប្រកួតប្រជែងរបស់វៀតណាមបានកើនឡើង៥ថ្នាក់ ហើយសន្ទស្សន៍អ្នកគ្រប់គ្រងទិញទំនិញ (PMI) របស់វៀតណាមទទួលបានពិន្ទុ ចំនួន៥៣ ខ្ពស់បំផុតក្នុងប្លុកអាស៊ាន។ ដើម្បីសំរេចនូវភារកិច្ចក្នុងឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា៖
“កំណើនក្នុងរយៈពេល៩ខែទទួលបាន៦,៤១%គឺខ្ពស់ជាងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ ប៉ុន្តែចង់ឲ្យទូទាំងឆ្នាំទទួលបាន៦,៧%គឺក្នុងត្រីមាសទី៤ត្រូវទទួល បានកំណើន៧,៤ដល់៧,៥%។ ប្រការនេះមិនសូវងាយស្រួលទេ។ ដោយហេតុ នេះ ផ្នែកទាំងអស់ចាំបាច់ត្រូវត្រួតពិនិត្យឡើងវិញ ស្វែងរកដំណោះស្រាយដើម្បី បន្តទទួលបានកំណើន”៕