បដិវត្តន៍ខែសីហា៖ កម្លាំងពលំរបស់ប្រជាជន និងស្មារតីសាមគ្គីភាព
(VOVWORLD) - ថ្ងៃទី ១៩ ខែសីហា គឺជាថ្ងៃរំលឹកខួបលើកទី ៧៦ ទិវាបដិវត្តខែសីហាទទួលួលបានជោគជ័យ (១៩ សីហា ១៩៤៥-១៩ សីហា ២០២១) ។ បដិវត្តន៍ខែសីហាគឺជាបដិវត្តន៍ដ៏មហិមារបស់ប្រជាជនវៀតណាម ក្នុងសតវត្សរ៍ទី ២០ ។
នៅទីក្រុង Sai Gon នៅថ្ងៃទី ២៥ ខែសីហាប្រជាជនជាងមួយលាននាក់បានធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាលហ្វាស៊ីសជប៉ុន (រូបថត៖ ឯកសារ/VNA) |
ភាពជោគជ័យនៃបដិវត្តន៍ខែសីហា និងការបង្កើតរដ្ឋវៀតណាមប្រជាធិបតេយ្យ សាធារណរដ្ឋ នៅសរទរដូឆ្នាំ ១៩៤៥ បានបង្កើតរបត់ប្រវត្តិសាស្ត្រមួយ ដោយផ្លាស់ប្តូរជោគវាសនារបស់ប្រទេសជាតិ និងប្រជាជាតិវៀតណាម ហើយប្រជាជនដណ្ដើមបានរដ្ឋអំណាច។ បដិវត្តន៍ខែសីហាបានអះអាងពីតួនាទីដ៏ធំធេងរបស់បក្សនិងលោកប្រធានហូជីមិញ ក្នុងការដាក់ចេញមាគ៌ារំដោះប្រជាជាតិដ៏ត្រឹមត្រូវ ប្រមូលផ្ដុំកម្លាំង សាមគ្គីភាព របស់ប្រជាជាតិ និងវិធីប្រយុទ្ធសមស្រប ច្នៃប្រឌិត ដោយបានបង្កើតកម្លាំងពលំទាំងមូល អំពាវនាវដល់ប្រជាជននៅទូទាំងប្រទេស សាមគ្គីគ្នា ស្រុះចិត្តគំនិតគ្នា ក្រោកឈរឡើងដណ្ដើមបានជ័យជំនះ។
ក្នុងឱកាសរំលឹកខួបលើកទី ៧៦ ទិវាបដិវត្តខែសីហានោះ នៅលើទំព័រមុខនៃកាសែត Nhan Dan (ប្រជាជាន) ច្បាប់ចុះថ្ងៃទី ១៩ ខែសីហា បានផ្សាយអទ្ថបទសរសេរ ក្រោមជំណងជើងថាអណ្តាតភ្លើងដ៏អមតៈនៃស្មារតីបដិវត្ត។ អត្ថបទសរសេនេះបានអះអាងថា ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងទៅចាប់តាំងពីបដិវត្តន៍ខែសីហាទទួលបានជោគជ័យមក បដិវត្តន៍វៀតណាមបានឆ្លងកាត់ដំណាក់កាលជាច្រើន ជំនះពុះពារលើឧបសគ្គធំ ៗ ជាច្រើន ដោយទទួលបានជ័យជំនះដ៏មហិមា នាំប្រទេសជាតិអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី។ ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីលើគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍន៍ប្រទេសជាតិ នោះគឺជាអណ្ដាតភ្លើងបដិវត្តន៍ខែសីហាបន្តពូនជ្រុំឆន្ទៈឈានឡើងរបស់ប្រជាជាតិទាំងមូល ប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍ គោលមាគ៌ា ដែលបានជ្រើលរើស ការពារយ៉ាងរឹងមាំឯករាជ្យភាព អធិបតេយ្យភាព និង បូរណភាពទឹកដី នៃមាតុភូមិ ប្តេជ្ញាអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី ដែលត្រូវបានបក្សបំផុសឡើង និងដឹកនាំដើម្បីសម្រេចបានសមិទ្ធផលធំធេង ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ។
សកម្មភាពធ្វើតេស្តរកកូវីដ ១៩ (រូបថត៖ TTXVN) |
ក្រោមចំណងជើងថា បដិវត្តន៍ខែសីហា និងស្មារតីសាមគ្គីភាព ដើម្បីរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ នាបច្ចុប្បន្ននោះ អត្ថបទសរសេរនៅលើគេហទំព័រ vov.vn បានសង្កត់ធ្ងន់តៅលើស្មារតីសាមគ្គីភាព ចាប់ពីបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ ជានិច្ចកាលជាភ្លើងគុបបំភ្លឺផ្លូវជូនប្រជាជាតិវៀតណាម រហូតមកដល់ពេលនេះ ក្នុងបរិបទ ដែលប្រទេសទាំងមូលកំពុងស្រុះចិត្តគំនិតគ្នាប្ដេជ្ញារុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕