បដិវត្តន៍ឧស្សាហកម្ម 4.0 ជះឥទ្ធិពលដល់ទីផ្សារពលកម្មវៀតណាម

(VOVWORLD) -អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើការផ្លាស់ប្ដូរថ្មីលើវិស័យអប់រំ និងបណ្ដុះបណ្ដាល សំដៅបង្កើតឡើងប្រភពកម្លាំងពលករមានគុណភាពខ្ពស់ ដើម្បីបន្សាំនឹង បដិវត្តន៍ឧស្សាហកម្ម 4.0 នេះ។
បដិវត្តន៍ឧស្សាហកម្ម 4.0 ជះឥទ្ធិពលដល់ទីផ្សារពលកម្មវៀតណាម - ảnh 1 បដិវត្តន៍ឧស្សាហកម្ម 4.0 ជះឥទ្ធិពលដល់ទីផ្សារពលកម្មវៀតណាម

នៅក្នុងកិច្ចសន្ទនា “បដិវត្តន៍ឧស្សាហកម្ម 4.0 និងការជះឥទ្ធិពលដល់ទីផ្សារពលកម្មវៀតណាម” ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ២៧ មិនា នៅទីក្រុងហាណូយនោះ អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើការផ្លាស់ប្ដូរថ្មីលើវិស័យអប់រំ និងបណ្ដុះបណ្ដាល សំដៅបង្កើតឡើងប្រភពកម្លាំងពលករមានគុណភាពខ្ពស់ ដើម្បីបន្សាំនឹង បដិវត្តន៍ឧស្សាហកម្ម 4.0 នេះ។

អង្គប្រជុំក៏បានឲ្យដឹងទៀតថា៖នាបច្ចុប្បន្ននេះការត្រៀមខ្លួនជាស្រេចរបស់វៀតណាមចំពោះ បដិវត្តន៍ឧស្សាហកម្ម 4.0 នៅមានកម្រិតនៅឡើយ។ លោក Tran Chi Dung នាយករងការិយាល័យណែនាំប្រើប្រាស់ពលករ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានលើកច្បាស់ថា៖

“ពលករភាគច្រើនរបស់វៀតណាមគឺនៅកម្រិត 2.0 តែប៉ុណ្ណោះ ដូច្នេះហើយ ពលករវៀតណាមគប្បីប្ដូរទៅជាកម្រិត3.0 វិញ ដោយបានបំពាក់បំប៉ននូវចំណេះដឹងខាងអ៊ីនធើណែត និង soft ware។ ក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 នេះ វៀតណាមគប្បីរកឃើញនូវវិស័យសេដ្ឋកិច្ច ដោយមានការគួបផ្សំរវាងបច្ចេកវិទ្យា និងឧត្តមភាពធម្មជាតិរបស់ប្រទេសជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ