បដិវត្តន៍ឧស្សាហកម្ម៤,0និងបណ្ដាឧបសគ្គចំពោះសវនករជាតិ
(VOVWORLD) -នាថ្ងៃទី១៥ វិច្ឆិកានៅទីក្រុងហាណូយ ស្ថាប័នសវនកម្មជាតិបានរៀបចំសិក្ខាសាលា ដោយប្រធានបទ៖ បដិវត្តន៍ឧស្សាហកម្ម៤,០ និងបណ្ដាឧបសគ្គចំពោះសវនករជាតិ។
បដិវត្តន៍ឧស្សាហកម្ម៤,0និងបណ្ដាឧបសគ្គចំពោះសវនករជាតិ |
នាថ្ងៃទី១៥ វិច្ឆិកានៅទីក្រុងហាណូយ ស្ថាប័នសវនកម្មជាតិបានរៀបចំសិក្ខាសាលា ដោយប្រធានបទ៖ បដិវត្តន៍ឧស្សាហកម្ម៤,០ និងបណ្ដាឧបសគ្គចំពោះសវនករជាតិ។ នៅទីនេះ អង្គប្រជុំបានចាត់ទុកថា៖ដើម្បីធ្វើសមាហរណកម្មជាមួយពិភពលោកទំនើបៗ ប្រការសំខាន់គឺត្រូវផ្លាស់ប្តូរថ្មីប្រព័ន្ធអប់រំ ដើម្បីបណ្ដុះបណ្ដាលជួរពលករមានគ្រប់ចំណេះដឹងនិងថ្វីដៃ សមស្របជាមួយសម័យកាលថ្មី។ សវនករជាតិត្រូវលើកកំBស់ចំណេះដឹង បច្ចេកវិទ្យាសារព័ត៌មាន ក្នុងពេលបំពេញភារកិច្ចសវនកម្ម។ នាពេលអនាគត ស្ថាប័នសវនករនៃក្រសួងស្ថាប័ន និងតំបន់ត្រូវបង្កើនការងារអនុវត្តបច្ចេកវិទ្យាឌីជីថល ក្នុងសកម្មភាពរបស់ខ្លួន ចាប់ពីសកម្មភាពគ្រប់គ្រងដល់ការងារហិរញ្ញវត្ថុនិងគណនេយ្យផងដែរ៕