|
សណ្ឋាគារ Intercontinental ជាកន្លែងដែលទទួលរៀបចំព្រឹត្តិការណ៍ជាច្រើនៃ APEC
(រូបថត៖លេខាធិការដ្ឋាន APEC) |
(VOVworld) - ក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC (SOM) លើកទីមួយ
នៅទីក្រុងNha Trang ខេត្ត Khanh Hoa នោះ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ កុម្ភៈ ប្រព្រឹត្ត
ទៅកិច្ចប្រជុំជាច្រើនដោយក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមសហការ
រៀបចំឡើង រួមមាន៖កិច្ចប្រជុំលើក ទី៩ក្រុមយន្តការសហប្រតិបតិ្តការគោលនយោ
បាយវិទ្យាសាស្ត្រ បច្ចេកវិទ្យានិង ផ្លាស់ប្ដូរថ្មី APEC (PPSTI-៩) កិច្ចប្រជុំលើកទី១អនុ
គណៈកម្មការបទដ្ឋានរួម (SCSC ១)និងកិច្ចប្រជុំលើកទី៤៤ក្រុមអ្នកជំនាញការ
APEC អំពីកម្មសិទ្ធិបញ្ញាវ័ន្ត (IPEG ៤៤)។
ថ្លែងមតិនៅកិច្ចប្រជុំលើកទី១១ក្រុមការងារត្រៀមរៀបចំទប់ទល់នឹងគ្រោះ
ធម្មជាតិរបស់ APEC លោក Tran Quang Hoai សមាជិកអចិន្ត្រៃគណៈកម្មាធិការ
មជ្ឈឹម ទទួលបន្ទុកការងារបង្ការប្រឆាំងគ្រោះធម្មជាតិវៀតណាម បានឲ្យដឹងថា៖
“ក្នុងឆ្នាំ APEC ២០១៧ យើងខ្ញុំចាត់ទុកថា ចាំបាច់ត្រូវជំរុញការស្រាវជ្រាវ អនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាជឿនលឿនសំដៅជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធ
ភាពនូវការងារទប់ទល់នឹងគ្រោះធម្មជាតិ។តាមរយៈសកម្មភាពនៃក្រុមការងារនេះ
យើងខ្ញុំគាំទ្រទស្សនៈរបស់វៀតណាមហើយចូលរួមសេចក្ដីព្រាងស្ដីអំពី “ការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាសំដៅបង្កើនសមត្ថភាពទប់ទល់ចំពោះមុខគ្រោះ
ធម្មជាតិ” ជាពិសេសចំពោះតំបន់ឆ្នេរសមុទ្រ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ APEC អនុ
ម័តក្នុងឆ្នាំ២០១៧”។
|
វៀតណាមនាំចេញការផ្ដើមគំនិតជាច្រើនសំដៅទប់ទល់នឹងគ្រោះធម្មជាតិ (រូបថត៖VOV) |
តាមរបៀបវារៈនៃ PPSTI លើកទី៩ បណ្ដាខឿនសេដ្ឋកិច្ចសមាជិក APEC
ពិភាគ្សាអំពីគំរោងការណ៍ដែលកំពុងបានអនុវត្តន៍និងអនុម័តលើគំរោងការណ៍
សហប្រតិបតិ្តការថ្មីៗក្នុងក្របខ័ណ្ឌ PPSTI។ក្នុងឆ្នាំ APEC ២០១៧ វៀតណាម
កាន់តំណែងជាអនុប្រធានក្រុម PPSTI។វៀតណាមគ្រោងនឹងលើកសំណើរអំពី
ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអង្គភាពអាជីវកម្មផ្លាស់ប្ដូរថ្មីច្នៃប្រឌិតក្នុងខឿន
សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៃ APEC។
ចំពោះកិច្ចប្រជុំ SCSC លើកទី១ ក្នុងឋានៈជាប្រធាន SCSC ឆ្នាំ២០១៧ វៀត
ណាមបានម្ចាស់ការនាំចេញការផ្ដើមគំនិតស្ដីអំពី “ចែករំលែកការអនុវត្តន៍ដ៏ល្អ
បំផុតអំពីការប្រើប្រាស់បទដ្ឋាននិងវាយតំលៃភាពសមស្របជាមួយនឹងនគរឆ្លាត
ក្នុងតំបន់ APEC”៕