បណ្ដាក្រុមប្រឆាំងនៅស៊ីរីនឹងដំណើការកិច្ចប្រជុំនៅរដ្ឋធានី Madrid អេស្ប៉ាញ

(VOVworld) – នាថ្ងៃទី ២០ ឧសភា បណ្ដាក្រុមប្រឆាំងនៅស៊ីរីនឹងដំណើការកិច្ចប្រជុំ
នៅរដ្ឋធានី​​ Madrid អេស្ប៉ាញ សំដៅស្វែងរកដំណោះស្រាយបញ្ឈប់ជំលោះបង្ហូឈាម
នៅប្រទេសនេះ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងកាលៈទេសៈ​ ភាគីប្រឆាំងនៅស៊ីរីកំពុង
រងការដាក់សម្ពាធដ៏ធំពីសហគមន៍អន្តរជាតិអំពី ដំណើរការចរចារជាមួយរដ្ឋអំណាច
នៃប្រធានាធិបតី លោក Bashar al-Assad។ តាមសេចក្តីថ្លែងការនៃក្រសួងការបរទេស
អេស្ប៉ាញឲ្យដឹងថា៖ គោលដៅស្នូលនៃកិច្ចប្រជុំនេះគឺសំដៅបង្កលក្ខណៈងាយស្រួល
សំរាប់ការសន្ទនារវាងបណ្ដាក្រុម ប្រឆាំងនានាដែលមានការខ្វែងគំនិតជាមួយគ្នា។
មុននោះ រដ្ឋមន្ត្រី ការបរទេសអាស្ប៉ាញ លោក Jose Manuel Garcia Margallo បាន
ប្រកាសថា៖ Madrid គាំទ្រការបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាលសាមគ្គីភាពនៅស៊ីរីសំដៅ
បញ្ឈប់ សង្គ្រាមស៊ីវិលនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ