បណ្ដាការវាយប្រហារដោយជើងអាកាសរបស់កំលាំង NATO នៅអាប់ហ្គានីស្ថាន

(VOVworld) – មជ្ឃដ្ឋានមន្ត្រីអាប់ហ្គានីស្ថានឲ្យដឹងថា៖ បណ្ដាការវាយប្រហារ ដោយជើងអាកាសរបស់កំលាំងនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលតម្រង់ទៅលើជនប្រដាប់អាវុធ​ តាលីបង់ នៅខេត្ត Ghazni ភាគខាងត្បូង
រដ្ឋធានី Kabul  បានធ្វើឲ្យប៉ុលីស្តចំនួន ៤ នាក់និងជនស៊ីវិលចំនួន ២ នាក់ត្រូវ
ស្លាប់ ។ NATO ដំណើការវាយប្រហារពោលខាងលើ បន្ទាប់ពី កំលាំងឧទ្ទាន
តាលីបង់ បានវាយប្រហារទៅលើប៉ុស្តប៉ុលីស្តមួយនៅខត្ត Ghazni។ នាបច្ចុប្បន្ន សាធារណៈមតិបានរិះគន់យ៉ាងខ្លាំងក្លាចំពោះការវាយប្រហាររបស់កងទ័ពចំរុះ
នៅអាប់ហ្គានីស្ថានដែលធ្វើឲ្យជនស៊ីវិលជាច្រើននាក់ត្រូវស្លាប់និងរងរបួស់។ ប្រធានាធិបតីអាប់ហ្គានីស្ថាន លោក Hamid Karzai បានចេញបទហាមឃាត់
ចំពោះកំលាំងសន្តិសុខប្រទេសនេះស្នើឲ្យ NATO ជួយឧបត្ថម្ភវាយប្រហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ