បណ្ដាកំលាំងទ្វីបអាហ្វ្រិកបានឈានចូលតំបន់កណ្ដាលម៉ាលី

(VOVworld) – នាថ្ងៃទី ២៣ មករា ថ្លែងមតិនៅរដ្ឋធានីប៉ារីស បារាំង រដ្ឋមន្ត្រីការបរទេស
បារាំង លោក Laurent Fabius បានឲ្យដឹងថា៖ បណ្ដាកំលាំងទ្វីប អាហ្វ្រិកបានឈានចូល
តំបន់កណ្ដាលម៉ាលី ដើម្បីជួយឧបត្ថម្ភកងកំលាំងរបស់រដ្ឋាភិបាលប្រទេសនេះដាក់ពង្រាយ
ទប់ទល់នឹងភាគីឥស្លាមជ្រុលននិយម។ មុននោះ អ.ស.ប. បានអនុម័តដាក់ពង្រាយ
កងកំលាំងដោយមានទាហានជាង ៣ ពាន់នាក់ក្រោមការឃ្លាំមើលរបស់អង្គការ
សហគមន៍អន្តរជាតិបណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) ដើម្បីជំនួសតួនា
ទីរបស់បារាំងនៅម៉ាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ