បណ្ដាខេត្ត ក្រុងនៅវៀតណាមបង្កើនវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩

(VOVWORLD) - នៅចំពោះមុខហានិភ័យនៃការផ្ទុះរាលដាលជម្ងឺរាតត្បាត លោក Chu Ngoc Anh បានតម្រូវឲ្យអាកាសយានដ្ឋានអន្តរជាតិ Noi Bai និងស្ថានីយ៍រថយន្តក្រុងនានា ត្រូវតែបន្ត អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវយថាក្រមទទួលភ្ញៀវ ធ្វើចត្តាឡីស័កចំពោះភ្ញៀវអន្តរជាតិ មិន ត្រូវអត្តនោម័ត មិនទុកឲ្យឆ្លងជម្ងឺរាតត្បាតចូលទីក្រុងឡើយ។
បណ្ដាខេត្ត ក្រុងនៅវៀតណាមបង្កើនវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Ngoc Anh ត្រួតពិនិត្យការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។
(រូបថត៖ nhandan.com.vn)
នារសៀលថ្ងៃទី៣ ខែឧសភា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Ngoc Anh បានចុះត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai និងស្ថានីយ៍រថយន្តក្រុង My Dinh។ នៅចំពោះមុខហានិភ័យនៃការផ្ទុះរាលដាលជម្ងឺរាតត្បាត លោក Chu Ngoc Anh បាន តម្រូវឲ្យអាកាសយានដ្ឋានអន្តរជាតិ Noi Bai និងស្ថានីយ៍រថយន្តក្រុងនានា ត្រូវតែបន្ត អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវយថាក្រមទទួលភ្ញៀវ ធ្វើចត្តាឡីស័កចំពោះភ្ញៀវអន្តរជាតិ មិន ត្រូវអត្តនោម័ត មិនទុកឲ្យឆ្លងជម្ងឺរាតត្បាតចូលទីក្រុងឡើយ។
នារសៀលថ្ងៃទី៣ ខែឧសភា គណៈកម្មាធិការប្រជាជនទីក្រុង Vinh ខេត្ត Nghe An បានតម្រូវឲ្យប្រជាជនទាំងអស់ដែលទើបតែវិលត្រឡប់មកទីក្រុងវិញបន្ទាប់ពី វិស្សមកាលឈប់សម្រាកនៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ទី៣០ មេសា) និង ទិវាពលកម្មអន្តរជាតិ (ទី១ឧសភា) ត្រូវតែរាយការណ៍សុខភាពនៅគិលានដ្ឋានសង្កាត់ ឃុំនៅតាមលំនៅដ្ឋាន។ គណៈកម្មាធិការប្រជាជនបណ្ដាសង្កាត់ ឃុំ បង្កើនការឃ្លាំមើលសហ គមន៍ ដើម្បីរកឃើញឲ្យទាន់ពេលវេលា ហើយដោះស្រាយយ៉ាងម៉ឺងម៉ាត់ករណីដែល មិនរាយការណ៍ រាយការណ៍ខុសការពិត ឬមិនអនុវត្តន៍តាមវិធានកាបង្ការប្រឆាំងជម្ងឺរាតត្បាត តាមបទបញ្ញត្តិផងដែរ។
នាថ្ងៃដដែល ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Son La បានចេញបទបញ្ជាមិនឲ្យ រៀបចំសកម្មភាពប្រមូលផ្ដុំមនុស្សច្រើនដែលមិនចាំបាច់នៅមូលដ្ឋាន; បង្ខំឲ្យ ប្រជាជនត្រូវពាក់ម៉ាស់ការពារនៅពេលចេញពីផ្ទះ និងនៅកន្លែងសាធារណៈ។ ករណី ដែលវិលត្រឡប់ពីខាងក្រៅចូលក្រុងវិញ (ជាពិសេសគឺបន្ទាប់ពីវិស្សមកាលឈប់សម្រាក ថ្ងៃទី៣០ មេសា - ទី១ ឧសភា) ត្រូវតែរាយការណ៍សុខភាព ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ