បណ្ដាខេត្តនៅភូមិភាគអាគ្នេយ៍ជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក

(VOVWORLD) - សហគ្រាសធ្វើដំណើរចំនួន  ៩ នៅទីក្រុងហូជីមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំរុញសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ជាមួយអង្គភាពផ្តល់សេវាកម្មចំនួន ២០ នៅខេត្តភូមិភាគអាគ្នេយ៍។
បណ្ដាខេត្តនៅភូមិភាគអាគ្នេយ៍ជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក - ảnh 1 រូបថត៖ កាសែតឧស្សហកម្ម និងពាណិជ្ជកម្ម

នាព្រឹកថ្ងៃទី ២៨ មិថុនា នៅខេត្ត Tay Ninh គណៈកម្មាធិ ការប្រជាជន ទីក្រុងហូជីមិញ និងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី “អភិ វឌ្ឍន៍ផលិតផលតភ្ជាប់គ្នា ដើម្បីជំរុញតម្រូវការទេសចរណ៍នៅតំបន់ភូមិភាគអាគ្នេយ៍”។ អញ្ជើញចូលរួម

សិក្ខាសាលានេះមានវត្តមានថ្នាក់ដឹកនាំផ្នែកទេសចរណ៍ សហគ្រាសមកពីបណ្ដាខេត្តក្រុង ដូចជា៖ ទីក្រុងហូជីមិញ ខេត្ត Dong Nai  Binh Duong  Binh Phuoc  Tay Ninh  Ba Ria Vung Tau។

អង្គសិក្ខាសាលាបានប្រកាសផលិតផលទេសចរណ៍អន្តរតំបន់មួយចំនួនដូចជា៖ ផលិតផលទេសចរណ៍ ទីក្រុងហូជីមិញ - Tay Ninh – Binh Duong – Binh Phuoc  និងផលិតផលទេសចរណ៍ទីក្រុងហូជីមិញ -  Dong Nai – Ba Ria Vung Tau ។ ទន្ទឹមនឹងនេះ មានសហគ្រាសធ្វើដំណើរចំនួន  ៩ នៅទីក្រុងហូជីមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំរុញសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ជាមួយអង្គភាពផ្តល់សេវាកម្មចំនួន ២០ នៅខេត្តភូមិភាគអាគ្នេយ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ