បណ្ដាខេត្តភាគកណ្ដាលរងការខូចខាតដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះ


បណ្ដាខេត្តភាគកណ្ដាលរងការខូចខាតដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះ - ảnh 1
លោក Le Hong Anh បានមកត្រួតពិនិត្យការងារជំនះពុះពារលើការខូចខាតដោយខ្យល់ព្យុះ Wutip នៅស្រុក Vinh Linh ខេត្ត Quang Tri។ (VOV)

       Vovworld-នាព្រឹកថ្ងៃទី២៦តុលា​សមាជិកការិយាល័យនយោបាយនិងជា​សមាជិកអចិន្ត្រៃយ៍គណៈលេខាលោក Le Hong Anh បានមកត្រួតពិនិត្យការងារ​ជំនះពុះពារលើការខូចខាតដោយខ្យល់ព្យុះ Wutip ដែលបណ្ដាលឡើងនៅស្រុក
​Vinh Linh ខេត្ត Quang Tri។ ថ្លែងមតិនៅពិធីធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Vinh
Linh និងខេត្ត Quang Tri លោក Le Hong Anh បានឲ្យដឹងថា រដ្ឋាភិបាល​កំពុង​ប្រមូលផ្ដុំការខូចខាតដើម្បីដកថវិការរដ្ឋជួយឧបត្ថម្ភបណ្ដាដំបន់ជំនះពុះពារលើ​ផលវិបាកនៃគ្រោះធម្មជាតិ។

       ខ្យល់ព្យុះចំនួន៣គឺ Usagi, Wutip, Nari បានបក់បោកចូលបណ្ដា​ខេត្ត​ភាគ កណ្ដាលក្នុងរយៈពេលជិត១ខែកន្លងមកបានធ្វើឲ្យមនុស្ស៥១នាក់ត្រូវ​ស្លាប់ ៦រយនាក់រងរបួសនិងការខូចខាតប្រមាណ១៦លានលានដុង។ ចំពោះការ​ខូចខាតដ៏ធ្ងន់ធ្ងររបស់វគ្គខ្យល់ព្យុះទសកជំនន់នាពេលកន្លងមក គណៈកម្មាធិការ​អចិន្ត្រៃយ៍មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានស្នើររដ្ឋាភិបាលបញ្ជាប្រព័ន្ធ​ធនាគារផ្អាក់ការប្រមូលបំណូល ជួយឧបត្ថម្ភការប្រាក់សំរាប់បណ្ដាគ្រួសារដែល​
បាន​ខ្ចីទុន​វិនិយោគផលិតកម្ម។ គិតមកដល់ថ្ងៃទី១៥តុលា រណសិរ្សមាតុភូមិ​វៀត​ណាមទទួលបានការជួយឧបត្ថម្ភពីបណ្ដាបុគ្គលអង្គការនិងប្រជាជនប្រមាណ៨៤
ពាន់លានដុងសំដៅជួយឧបត្ថម្ភជនរួមជាតិភាគកណ្ដាលជំនះពុះពារលើផល
វិបាកនៃព្យុះទឹកជំនន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ