បណ្ដាខេត្តភូមភាគកណ្ដាលនិង Tay Nguyenបន្តទាក់ទាញការវិនិយោគក្នុងការអភិវឌ្ឍកសិកម្មបច្ចេកទ្យាខ្ពស់

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ មិថុនា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមបានប្រារព្ធឡើងសិក្ខាសាលា «ការទាក់ទាញវិនិយោគដើម្បីអភិវឌ្ឍន៍កសិកម្ម បច្ចេកវិទ្យាខ្ពស់និងផលិតផលសុវត្ថិភាពតំបន់ភូមិភាគកណ្ដាលនិង Tay Nguyen របស់វៀតណាម»។ 
បណ្ដាខេត្តភូមភាគកណ្ដាលនិង Tay Nguyenបន្តទាក់ទាញការវិនិយោគក្នុងការអភិវឌ្ឍកសិកម្មបច្ចេកទ្យាខ្ពស់ - ảnh 1 បណ្ដាខេត្តភូមភាគកណ្ដាលនិង Tay Nguyenបន្តទាក់ទាញការវិនិយោគក្នុងការអភិវឌ្ឍកសិកម្មបច្ចេកទ្យាខ្ពស់

នាព្រឹកថ្ងៃទី ២៦ មិថុនា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានប្រារព្ធឡើងសិក្ខាសាលា «ការទាក់ទាញវិនិយោគដើម្បីអភិវឌ្ឍន៍កសិកម្ម បច្ចេកវិទ្យាខ្ពស់និងផលិតផលសុវត្ថិភាពតំបន់ភូមិភាគកណ្ដាលនិង Tay Nguyen របស់វៀតណាម»។ ថ្លែងមតិនៅសិក្ខាសាលា អនុប្រធាននាយកដ្ឋានវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាបរិស្ថានចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Quang Tin បានចាត់ទុកថា៖

        «តំបន់ភូមិភាគកណ្ដាល- Tay Nguyen របស់វៀតណាមពោរពេញទៅដោយ ឧត្តមសភាពដើម្បីអភិវឌ្ឍន៍កសិកម្មនិយាយរួមនិងអភិវឌ្ឍន៍កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់។ ទោះបីជានៅមានឧបសគ្គជាច្រើនខាងអាកាសធាតុក្តី ប៉ុន្តែ ដីធ្លីនៅ តំបន់នេះមានលក្ខណៈងាយស្រួលសំរាប់ការអភិវឌ្ឍដើមឈើឧស្សាហកម្មនិងកាចិញ្ចឹមសត្វ។ នាពេលខាងមុខយើងនឹងបង្កើតបណ្ដាទីក្រុងផលិតសាច់ទឹកដោះគោនិង បណ្ដាកសិផលពិសេស ព្រមទាំង បង្កើតឡើងមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ក្នុងកសិកម្មដោយមានផលិតផលមានចរិតលក្ខណៈតំបន់៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ