បណ្ដាគណបក្សនយោបាយកម្ពុជាពិភាក្សាអំពីកម្មវិធីនយោបាយទាក់ទាញអ្នកបោះឆ្នោតក្នុងការបោះឆ្នោតសកលខាងមុខ
(VOVWORLD) - នាថ្ងៃទី ២៨ ឧសភា នៅរាជធានី ភ្នំពេញ រាជបណ្ឌិតសភាកម្ពុជាបាន រៀបចំឡើងសន្និសីទតុមូលសំរាប់គណបក្សនយោបាយចំនួន ១៨ ដែលចូលរួម ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី ៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ កក្កដា ខាងមុខ។
បណ្ដាគណបក្សនយោបាយកម្ពុជាពិភាក្សាអំពីកម្មវិធីនយោបាយទាក់ទាញអ្នកបោះឆ្នោតក្នុងការបោះឆ្នោតសកលខាងមុខ |
នាថ្ងៃទី ២៨ ឧសភា នៅរាជធានី ភ្នំពេញ រាជបណ្ឌិតសភាកម្ពុជាបាន រៀបចំឡើងសន្និសីទតុមូលសំរាប់គណបក្សនយោបាយចំនួន ១៨ ដែលចូលរួម ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី ៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ កក្កដា ខាងមុខ។ ខ្លឹមសារនៃសន្និសីទលើកនេះគឺ «កម្មវិធីនយោបាយរបស់គណ បក្សនយោបាយ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ឧសភា ដល់ថ្ងៃទី ៤ មិថុនា ។ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បានឲ្យដឹងថា៖
«នេះជាឱកាសដើម្បីបណ្ដាគណបក្សនយោបាយសម្តែងកម្មវិធីនយោបាយ របស់ខ្លួនដើម្បីអ្នកបោះឆ្នោតម្នាក់ៗឃើញច្បាស់នូវសមត្ថភាពឧត្តមភាពរបស់ខ្លួន។ ជាឧទាហរណ៍ ខ្លឹមសារធ្វើសកម្មភាព គណបក្សមានប្រភពលោកពីណា? ត្រូវបានបង្កើតយ៉ាងម៉េច? នណា ដឹកនាំនិងទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ? ហើយមូលហេតុម្យ៉ាងទៀតគឺដែលយើងរៀបចំសន្និសីទលើកនេះគឺសំដៅរក្សាទុកកម្មវិធីនយោបាយរបស់គណបក្សនិមួយៗសំដៅតាមដានសកម្មភាពរបស់គណបក្សនោះដែលជាប់ឆ្នោតក្នុងរដ្ឋសភា៕»