បណ្ដាគណបក្សនយោបាយធំៗនៅកម្ពុជាសន្យាបង្កើនការអនុវត្តច្បាប់

បណ្ដាគណបក្សនយោបាយធំៗនៅកម្ពុជាសន្យាបង្កើនការអនុវត្តច្បាប់ - ảnh 1
បណ្ដាគណបក្សនយោបាយធំៗនៅកម្ពុជាសន្យាបង្កើនការអនុវត្តច្បាប់ (thecambodiaherald.com)


        Vovworld-នារសៀលថ្ងៃទី១០សីហានៅរាជធានីភ្នំពេញ អនុប្រធាន​គណ​បក្ស​
ប្រជាជនកម្ពុជា (CPP) ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​កម្ពុជាលោក
សខេងបានប្រជុំសំងាត់ជាមួយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ​កម្ពុជា (CNRP)
 អនុប្រធានរដ្ឋសភាកម្ពុជាគឹមសុខាដើម្បីពិភាគ្សាបញ្ហា​នយោបាយ​ទាក់ទិននានា។
នៅសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ​ថ្នាក់ដឹកនាំ​គណបក្សទាំងពីរបានឯកភាពបន្ត
បង្កើនវប្បធម៍សន្ទនានិងជំរុញការផ្លាស់ប្តូររវាងភាគីទាំងពីរដើម្បីបង្កើនការអនុវត្ត
ច្បាប់។ ភាគីទាំងពីរបានព្រមព្រៀងរួមគ្នាពិនិត្យ​អំពីពេលវេលារៀបចំការបោះឆ្នោត
ជាតិតាមការកំណត់នៃរដ្ឋធម្មនុញ្ញ។ ករណី​បណ្ដាថ្នាក់ដឹកនាំ​CNRP ត្រូវចាប់ខ្លួននិង
ជំនុំជំរះជាសមត្ថភាពតុលាការ ហេតុ​នេះ​ហើយ CNRP ត្រូវដោះស្រាយតាមរយៈ
សំណុំបែបបទគតិយុតតាមលំដាប់ច្បាប់​បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ