បណ្ដាគោលដៅសេដ្ឋកិច្ចទីក្រុងហូជីមិញបន្តមានកំណើនស្ថិរភាព

បណ្ដាគោលដៅសេដ្ឋកិច្ចទីក្រុងហូជីមិញបន្តមានកំណើនស្ថិរភាព - ảnh 1
លោក Le Hoang Quan ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (phongchonglutbao.gov.vn)



        VOV-ថ្លែងមតិនៅកិច្ចប្រជុំពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ទីក្រុង​
ហូជីមិញ នាថ្ងៃទី១សីហា លោក Le Hoang Quan ប្រធានគណៈ​កម្មាធិការ​ប្រជាជន​
ទីក្រុងបានឲ្យដឹងថា បើទោះបីនៅមានការលំបាកជាច្រើនក្តីប៉ុន្តែបណ្ដា​គោលដៅ​សេដ្ឋកិច្ចសង្គមរបស់ទីក្រុងនៅបន្តមានកំណើនស្ថិរភាព។ ពីឥឡូវដល់​ចុងឆ្នាំ ទីក្រុងហូជីមិញបានប្រមូលផ្ដុំអនុវត្តបណ្ដាដំណោះស្រាយជំរុញកម្មវិធី​ស្ថិរភាព
ទីផ្សារ សំដៅអាជីវកម្មតម្រូវការទំនិញចាំបាច់របស់ប្រជាជន។ លោក Le Hoang
Quan បានលើកច្បាស់ថា៖

        “នៅសល់៤ខែទៀតយើងប្រមូលផ្ដុំសំរេចផែនការឆ្នាំនេះ។ យើងបង្កើនការ​ដោះស្រាយទំនិញសេសសល់ក្នុងឃ្លាំង​អនុវត្តសេចក្តីសំរេចចិត្តលេខ០៨របស់​
គណៈ​កម្មាធិការបក្សទីក្រុងអំពីផែនការរបស់ឆ្នាំ២០១៣ ទន្ទឹមនឹងនោះប្រមូលផ្ដុំ
​សំរាប់​ផែនការឆ្នាំ២០១៤៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ