បណ្ដាដំបន់ជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះ។

បណ្ដាដំបន់ជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះ។ - ảnh 1
ខ្យល់ព្យុះ Mangkhut បក់របើកដំបូលផ្ទះមួយចំនួននៅខេត្ត Thanh Hoa (vov.vn)



        VOV-ក្រោយពេលបានបក់បោកចូលដីគោកនាយប់ថ្ងៃទី៧សីហា ខ្យល់ព្យុះ
Mangkhut បានខ្សោយទៅក្លាយទៅជាសម្ភាធត្រូពិក។ នៅបណ្ដាខេត្តឆ្នេរ​សមុទ្រ​
ភាគខាងជើង ពិសេសគឺខេត្តចំនួន២គឺ Thanh Hoa និង Ninh Binh កំលាំងបង្កា​ប្រឆាំងព្យុះទឹកជំនន់និងជួយសង្គ្រោះកំពុងជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះ។
លោក Nguyen Quan Hoang ប្រធានគណៈកម្មាធិការប្រជាជនស្រុក Hau Loc (ខេត្ត
Thanh Hoa) ជាកន្លែងខ្យល់ព្យុះបានបក់បោកឆ្លងកាត់បានឲ្យដឹងថា៖

        “នៅឃុំ Ngu Loc មានផ្ទះប្រជាជនមួយចំនួនត្រូវខ្យល់បក់របើកដំបូលផ្ទះ
មណ្ឌល​កែច្នៃនៅកំពង់ផែ Hau Loc ក៏ត្រូវខ្យល់របើកដំបូលដែរ។ យើងខ្ញុំកំពុង​ប្រមូលផ្ដុំបញ្ជាជំនះពុះពារលើការខូចខាតនៅខ្សែឆ្នេរសមុទ្រ បញ្ជាកម្មាភិបាល​ប្រចាំការនៅកន្លែងសំខាន់រកឃើញបណ្ដាឧប្បទ្ទេវហេតុ។”

        ខ្យល់ព្យុះ Mangkhut ​មានភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យលិចទឹកនៅដំបន់ស្រុក
Kim Son ខេត្ត Ninh Binh។ លោក Vu Nam Tien នាយករងមន្ទីកសិកម្មនិងអភិវឌ្ឍន៍​
ជនបទខេត្ត Ninh Binh បានឲ្យដឹងថា កំលាំងមានសមត្ថកិច្ចទាក់ទងតាម​រយៈ​ទូរស័ព្ទច្បាមជាប់ព័ត៌មាននៅកន្លែងប្រចាំការរបស់កំលាំងការពារព្រំដែនខ្សែឆ្នេរ​
សមុទ្រ។​ រៀបចំយាមល្បាតលើប្រព័ន្ធទំនប់និងហាមបណ្ដាមធ្យោបាយរបស់
​ប្រជាជន​ត្រឡប់មកកន្លែងចិញ្ចឹមជលផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ