បណ្ដាដំបន់ជួយជ្រោមជ្រែងទិវាគ្រួសារវៀតណាមទី២៨មិថុនា។

       

បណ្ដាដំបន់ជួយជ្រោមជ្រែងទិវាគ្រួសារវៀតណាមទី២៨មិថុនា។ - ảnh 1
បណ្ដាដំបន់ជួយជ្រោមជ្រែងទិវាគ្រួសារវៀតណាមទី២៨មិថុនា។


        VOV-ក្នុងឱកាសទិវាគ្រួសារវៀតណាមទី២៨មិថុនា ដំបន់ជាច្រើនបាន
រៀបចំ​សកម្មភាពដ៏មានអត្ថន័យជាក់ស្ដែងឆ្ពោះទៅការកសាងគ្រួសារអរិយ្យធម៍
សុភមង្គល់។​ ខេត្ត Thanh Hoa បានរៀបចំការប្រឡងចំណេះដឹងអំពីកីឡាគ្រួសារ
រួមផ្សំបណ្ដា​សកម្មភាពប្រឡងអប់រំកាយកីឡាជាមួយការឃោសនាចំណេះដឹង
អំពីគ្រួសារ លើក​កំពស់តំលៃប្រពៃណីរបស់គ្រួសារវៀតណាម។ លោក Vu Thai
Son នាយករង​មន្ទី​វប្បធម៍កីឡានិងទេសចរណ៍ខេត្ត Thanh Hoa បានឲ្យដឹងថា៖

        “បណ្ដាឆ្នាំមុនៗការប្រឡងចំណេះដឹងត្រូវបានរៀបចំឡើងដោយឡែក​។ ប៉ុន្តែឆ្នាំនេះយើងខ្ញុំបញ្ចូលការប្រឡងចំណេះដឹងក្នុងសកម្មភាពកីឡាគ្រួសារ។
បណ្ដា​សកម្មភាពផ្សព្វផ្សាយក្នុងឱកាសទិវាគ្រួសារវៀតណាមឆ្នាំនេះសុទ្ធតែ បានផ្សាភ្ជាប់នឹងការឃោសនាលើកកំពស់ចំណេះដឹងដើម្បីអនុវត្តគំរោងការ
សំខាន់ចំនួន២អំពីការបង្កា​ប្រឆាំងអំពើហឹង្សារក្នុងគ្រួសារនិងឃោសនា សិលធម៍របៀបរស់នៅក្នុងគ្រួសារវៀតណាម។”

        នៅខេត្ត Tuyen Quang អគ្គនាយកដ្ឋានអប់រំកាយកីឡា-ក្រសួងវប្បធម៍កីឡា​និងទេសចរណ៍បានរៀបចំការប្រគួតកីឡាគ្រួសារទូទាំងប្រទេសដំបន់ភាគខាង​
ជើងឆ្នាំ២០១២។ នេះជាសកម្មភាពសំដៅលើកដម្កើងការហ្វឹកហាត់អប់រំកាយ​កីឡាដើម្បីសុខភាពរបស់បណ្ដាជំនាន់ក្នុងគ្រួសារ កសាងគ្រួសារវប្បធម៍ ដំបន់​
ប្រជុំជនវប្បធម៍៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ