បណ្ដាដំបន់ថែទាំបុណ្យព្រះច័ន្ទពេញបរមីសំរាប់កុមារ។
(VOV) /  
|
លោក Nguyen Xuan Phuc បានចូលរួមបុណ្យ “រាត្រីព្រះច័ន្ទពេញបរមី” ជាមួយប្អូនៗកុមារនៅបុរីកុមារ SOS Da Lat ខេត្ត Lam Dong។ (VOV) |
Vovworld-ក្នុងឱកាសបុណ្យព្រះច័ន្ទពេញបរមីឆ្នាំ២០១៣ នាយប់ថ្ងៃទី១៥
កញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានមកសាកសួរសុខទុក្ខជូនអំណោយនិងចូលរួមបុណ្យ “រាត្រីព្រះច័ន្ទពេញបរមី” ជាមួយប្អូនៗ
កុមារនៅបុរីកុមារ SOS Da Lat ខេត្ត Lam Dong។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
Phuc បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋរួមជាមួយប្រជាជនជានិច្ចកាលយកចិត្តទុក
ដាក់ដល់ជនមានស្ថានភាពលំបាកពិសេស ជាពិសេសគឺកុមារ។ ទន្ទឹមនឹងនោះ
លោកបានថ្លែងអំណរគុណចំពោះបណ្ដាអង្គការអន្តរជាតិដែលបានជួយកសាង
ប្រព័ន្ធបុរី SOS និងជួយឧបត្ថម្ភបណ្ដាសកម្មភាពរបស់បុរីក្នុងរយៈពេលកន្លងមក។
ជាមួយប្រធានបទ “បុណ្យព្រះច័ន្ទពេញបរមីតភ្ជាប់សេចក្តីស្រឡាញ់ឆ្ពោះ
ទៅកុមារជនជាតិ-ដំបន់ព្រៃភ្នំ” នាយប់ថ្ងៃទី១៥កញ្ញានៅខេត្ត Hoa Binh សមាគម
ការពារសិទ្ធិកុមារវៀតណាមបានសហការជាមួយគណៈកម្មាធិការជនជាតិ
ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច គណៈកម្មាធិការប្រជាជនខេត្ត Hoa
Binh រៀបចំប្រគល់អាហារូបករណ៍ចំនួន៥០០ចំណែកនិងអំណោយចំនួន១ពាន់
ចំណែកជូនកុមារជាសិស្សានុស្សិសក្រីក្ររៀនពូកែសិស្សានុស្សិសជាកូនចៅ
ជនជាតិភាគតិច ដំបន់ព្រៃភ្នំរបស់ខេត្តចំនួន៤គឺ Hoa Binh, Son La, Phu Tho,
Thanh Hoa និងកុមារពិការសាលា Nguyen Dinh Chieu (ទីក្រុងហាណូយ)។ ថ្លែង
មតិនៅទីនេះអនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានចាត់ទុកថា
នេះជាសកម្មភាពពោរពេញទៅដោយប្រពៃណីវប្បធម៍ប្រជាជាតិមានអត្ថន័យ
មនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅបង្ហាញនូវសេចក្តីស្រឡាញ់និងការទទួលខុស
ត្រូវចំពោះកុមារជនរួមជាតិជាជនជាតិភាគតិច ដំបន់ព្រៃភ្នំ៕
-VOV