|
បណ្ដាដំបន់នៅវៀតណាមជួយឧបត្ថម្ភជនក្រីក្រអំណរបុណ្យតេតប្រពៃណី (cafef.vn) |
Vovworld-នាព្រឹកថ្ងៃទី១១មករា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Xuan Phuc បានមកសាកសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតប្រពៃណីជូន
គ្រួសារមួយចំនួននៅភូមិ Phuoc An ឃុំ Loc Tien ស្រុក Phu Loc ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម។ ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចែកអំណោយជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារមានស្ថាន
ភាពលំបាកនៅឃុំ Loc Tien មានតំលៃ១លានដុងក្នុងមួយចំណែក។
គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានដកពីថវិការចំនួនប្រាក់ជិត
២ម៉ឺនលានដុងដើម្បីទៅសាកសួរសុខទុក្ខជូនអំណោយសំរាប់មុខសញ្ញាគោលនយោបាយសង្គមក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក។
នាយប់ថ្ងៃទី១០មករា សមាគមកសិករទីក្រុងហូជីមិញបានរៀបចំកម្មវិធី
“បុណ្យតេតធ្វើប្រការល្អ-ដើម្បីកសិករក្រីក្រទីក្រុង-និទាឃៈរដូវឆ្នាំមមីឆស័ក
២០១៤” សំដៅលើកដម្កើងគំរូ គ្រួសារកសិករក្រីក្រឈានឡើងក្នុងជីវភាពរស់
នៅក្នុងផលិតកម្មកសិកម្ម។ នៅកម្មវិធី ស្ថាប័នបុគ្គលនានាបានរៃអង្គាសចំនួន
ប្រាក់ជាង២៦ពាន់លានដុងជួយឧបត្ថម្ភគ្រួសារកសិករក្រីក្រឆ្លងផុតពីការលំបាក
នៅភូមិសាស្ត្រទីក្រុងហូជីមិញក្នុងឱកាសបុណ្យតេតប្រពៃណី២០១៤៕