បណ្ដាដំបន់បន្តជួយឧបត្ថម្ភភាគកណ្ដាលជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip
(VOV) /  
|
បណ្ដាដំបន់បន្តជួយឧបត្ថម្ភភាគកណ្ដាលជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip (VOV) |
Vovworld-គណៈកម្មាធិការប្រជាជនខេត្ត Ca Mau បានដកថវិការជាប្រាក់ប្រមាណជាង៥រយលានដុងជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាម
ជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip កន្លងមក។ នាថ្ងៃទី៥តុលា សម្ព័ន្ធ
យុវជនកុម្មុយនីស្តហូជីមិញខេត្ត Quang Tri បានសហការជាមួយកាសែត Tuoi tre
និងកាសែត Thanh nien រៀបចំទៅសាកសួរសុខទុក្ខនិងជូនអំណោយជួយឧបត្ថម្ភ
គ្រួសារនៅដំបន់រងផលប៉ះពាល់ដោយខ្យល់ព្យុះ។ អំណោយចំនួន១២៥ចំណែក
មានតំលៃ១៥៥លានដុងរួមមានមីកញ្ចប់និងប្រាក់ត្រូវបានប្រគល់ដល់បណ្ដាគ្រួសារ
នៅស្រុកចំនួន២គឺ Gio Linh និង Vinh Linh។ សម្ព័ន្ធយុវជនខេត្តក៏បានអំពាវនាវឲ្យ
អង្គការ អង្គភាពអាជីវកម្មនានាជួយឧបត្ថម្ភប្រជាជនឆ្លងផុតពីការលំបាក៕
-VOV