|
បណ្ដាដំបន់ស្ថាប័នផ្នែកថែទាំបុណ្យតេតសំរាប់ជនមានស្ថានភាពលំបាកពលករ (quangngai.gov.vn) |
Vovworld-គិតមកដល់ឥឡូវនេះបានមានអំណោយជាង១លានចំណែកត្រូវបានមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមប្រគល់ជូនគ្រួសារមានស្ថានភាព
លំបាកជនរងគ្រោះដោយជាតិគីមីពលព័រលឿងទុំ Dioxin ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក២០១៤។ លោក Doan Van Thai អនុប្រធាននិងជាអគ្គលេខា
ធិការមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមបានអះអាងថា៖
“សមាគមកាកបាតក្រហមវៀតណាមគ្រប់ជាន់ថ្នាក់ពីឥឡូវដល់ថ្ងៃទី៣០បុណ្យ
តេតបន្តទៅសាកសួរសុខទុក្ខនិងជូនអំណោយមុខសញ្ញាមានស្ថានភាពលំបាក។ ជាមួយចំនួនប្រាក់ជួយឧបត្ថម្ភរបស់អង្គការអន្តរជាតិក៏ដូចជាចំនួនប្រាក់ដែលយើង
ខ្ញុំរៃអង្គាសបានពិតប្រាកដថានឹងទទួលបានអំណោយចំនួន១លាន៣សែនចំណែក។”
នាយប់ថ្ងៃទី២៥មករានៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីជួបមុខ “គ្រួសារ
សហជីព” ដោយសម្ព័ន្ធពលករទីក្រុងរៀបចំ។ ចូលរួមកម្មវិធីមានគ្រួសារកម្មករពលករ
ចំនួន៥០០គ្រួដែលកំពុងមានការលំបាកជាច្រើននៅតែសំរេចល្អភារកិច្ចសកម្មចូលរួម
ចលនារបស់អង្គការសហជីព។ ថ្លែងមតនៅពិធីលេខាទីក្រុងហូជីមិញលោក Le Thanh
Hai បានលើកច្បាស់ថា៖
“ឈានទៅឆ្នាំ២០១៤ថ្នាក់ដឹកនាំទីក្រុងបានជឿជាក់ថា បងប្អូនកម្មករពលករនឹងបន្តរៀនសូត្រលើកកំពស់សមត្ថភាពនយោបាយឯកទេស។ តាមរយៈនោះរួមចំណែក
កសាងវណ្ណកម្មកររីកធំធាត់ដោយឥតឈប់ឈរ កសាងកំលាំងនយោបាយកាន់តែ
អភិវឌ្ឍន៍ស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។”
ក្នុងឱកាសបុណ្យតេតឆ្នាំមមីឆស័ក២០១៤នេះ គណៈកម្មាធិការបញ្ជាដំបន់Tay
Nguyen បានជួយឧបត្ថម្ភចំនួនប្រាក់១ពាន់លានដុងដើម្បីខេត្ត Lam Dong ជូនអំណោយ
ឲ្យគ្រួសារក្រីក្រនៅដំបន់អំណរបុណ្យតេត។ ខេត្ត Lam Dong ក៏បានដកចំនួនប្រាក់១៥
ពាន់លានដុងដើម្បីថែទាំបុណ្យតេតឲ្យគ្រួសារក្រីក្រគ្រួសារជនជាតិភាគតិចដំបន់ឆ្ងាយ
ដាច់ស្រយាលដែលមានការលំបាកជាច្រើនជិត៩ម៉ឺនគ្រួ៕