បណ្ដាតំបន់ជំនះពុះពារយ៉ាងឆាប់ៗលើផលវិបាកដោយខ្យល់ព្យុះ Son-Tinh បណ្ដាលឡើង
(VOVWORLD) - នាថ្ងៃទី១៩ កក្កដា ដោយរងឥទ្ធិពលនៃខ្យល់ព្យុះ Son-Tinh នៅលើភូមិភាគ ខេត្ត Hoa Binh និងខេត្ត Son La ភាគខាងជើងវៀតណាម មានភ្លៀងធ្លាក់ច្រើននិង ខ្យល់បោកបក់យ៉ាងខ្លាំង បណ្ដាលឲ្យកើតមានឡើងទឹកជំនន់និងការបាក់ដីស្រូតចុះនៅតំបន់ជាច្រើន។
ចំពោះសភាពការណ៍នេះ ថ្នាក់ដឹកនាំខេត្តនិងស្ថាប័នមានសមត្ថកិច្ចនៃខេត្តទាំង ពីរនេះបានបញ្ជាណែនាំឲ្យស្ថាប័ននិងអង្គភាពទាក់ទិននានា អនុវត្តន៍ឲ្យបានឆាប់ៗ នូវការងារត្រួតពិនិត្យនិងជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះបណ្ដាលឡើង។ នៅទីកន្លែងដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្ដាតំបន់និងស្ថាប័នមានសមត្ថ កិច្ចបានអនុវត្តន៍វិធានការបង្ការប្រឆាំងការជន់លិចទឹកលើផ្ទៃដីដាំស្រូវនិងដំណាំរួមផ្សំ ព្រមទាំងជម្លៀសប្រជាជនទៅរកកន្លែងសុវត្ថិភាពផងដែរ៕