បណ្ដាតំបន់ថែទាំបុណ្យតេតប្រពៃណីសំរាប់ជនក្រីក្រនិងកម្មករ
|
បណ្ដាតំបន់ថែទាំបុណ្យតេតប្រពៃណីសំរាប់ជនក្រីក្រនិងកម្មករ (Image: VNA) |
(VOVworld) – បណ្ដាតំបន់ក្នុងទូទាំងប្រទេសវៀតណាមកំពុងអនុវត្តសកម្មភាពជួយ
ឧបត្ថម្ភជាក់ស្តែងដើម្បីជនក្រីក្រអ្នកមានស្ថានភាពលំបាកទទួលបានបុណ្យតេត
ប្រពៃណីដ៍គ្រប់គ្រាន់។ ខេត្ត Lai Chau បានបញ្ជាណែនាំមន្ទីផ្នែកអង្គភាពទាក់ទិន
នានាប្រគល់អំណោយចំនួន ៣៥ ពាន់ចំណែកសំរាប់បណ្ដាគ្រួសារមានគុណូបការៈ
ចំពោះបដិវត្តន៍គ្រួសារក្រីក្រជាដើម។ លោកស្រី Lo Thi Phuong នាយិការរងមន្ទីការ
ងារធ្វើយុទ្ធជនពិការនិងសង្គមកិច្ចខេត្តបានឲ្យដឹងថា៖
“ខេត្ត Lai Chau ជានិច្ចកាលយកចិត្តទុកដាក់ដល់ជីវភាពរស់នៅសំរាប់ប្រជាជន ជាពិសេសគឺបណ្ដាគ្រួសារក្រីក្រនិងមុខសញ្ញាគោលនយោបាយក្នុងឱកាសបុណ្យ
តេតឆ្នាំមមែសប្តស័ក ២០១៥។ គិតរហូតមកដល់ពេលនេះ អំណោយត្រូវបាន
ប្រគល់ឲ្យបណ្ដាគ្រួសារគោលនយោបាយគ្រួសារក្រីក្រនិងមុខសញ្ញសមានស្ថាន
ភាពលំបាកដោយទាន់ពេលវេលា។ដោយមានការយកចិត្តទុកដាក់របស់រដ្ឋអំណាច
សង្គមទាំងមូលជាពិសេសគឺសម្បុរសជនគ្រួសារក្រីក្រនិងមុខសញ្ញាគោលនយោ
បាយឆ្នាំនេះនឹងទទួលបុណ្យតេតមួយដ៏សប្បាយរីរាយនិងកក់ក្តៅជាងទៀត។”
ក្នុងបុណ្យតេតឆ្នាំមមែសប្តស័ក ២០១៥ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានរៀបចំជើងរថយន្តវគ្គដឹកជញ្ជូនកម្មករវិលត្រឡបមកស្រុកកំណើតទទួលបុណ្យ
តេតប្រពៃណី ផងដែរ៕