បណ្ដាតំបន់នៅវៀតណាមដាក់ឲ្យដំណើរការនូវវិធានការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត

(VOVWORLD) - នាថ្ងៃដដែល ថ្លែងនៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់គណៈកម្មការដឹក នាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 នៃទីក្រុងហូជីមិញ លេខា គណៈកម្មាធិការបក្សទីក្រុងលោក Nguyen Thien Nhan បានចាត់ទុកថា ទីក្រុងត្រូវចាត់វិធានការបង្ការឲ្យបានឆាប់រហ័ស ព្យាករណ៍ ហើយរៀបចំផែនការឆ្លើយ តបនឹងករណីដែលអាចកើតមានឡើង។

 ថ្លែងនៅកិច្ចប្រជុំរបស់គណៈកម្មការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 នៃទីក្រុងហាណូយកាលពីរសៀលថ្ងៃទី៣ សីហា លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបាន ឲ្យដឹងថា ទីក្រុងបានកត់ត្រាករណីវិលត្រឡប់មកពីដាណាំងវិញប្រមាណ ៨៨ពាន់ករណី ហើយបានរៀបចំការធ្វើតេស្តលឿនសម្រាប់៧១ពាន់ករណី រួចហើយ។ ពាក់ព័ន្ធដល់ករណីឆ្លងជម្ងឺនៅក្នុងសហគមន៍ចំនួន២ករណីនោះ មន្ទីរសុខាភិបាលហាណូយបានសហការជាមួយសមត្ថកិច្ចកំណត់ទីកន្លែងកើតមានជម្ងឺយ៉ាងឆាប់រហ័សដើម្បីកំចាត់ការឆ្លងរីករាលដាលវីរុស។ លោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា៖

“យើងត្រូវតែអនុវត្តការងារបង្ការប្រយុទ្ធប្រឆាំងជម្ងឺឲ្យបានប្ដូរផ្ដាច់ថែមទៀត ដោយមិនមើលស្រាល ធ្វេសប្រហែសឡើយ ប៉ុន្តែមិនព្រួយបារម្ភពេកទេ ដែរ។ ផ្ដោតការយកចិត្តទុកដាក់ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងជម្ងឺយ៉ាង ល្អផង ហើយអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។ បន្តជំរុញខ្លាំងនូវការឃោសនាទៅ កាន់ប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ ស្ដីពីគោលជំហររបស់រដ្ឋាភិបាលនោះ គឺ “គ្រួសារនីមួយៗជាបន្ទាយមួយ ប្រជាជនម្នាក់ៗជាយុទ្ធជនម្នាក់” ក្នុងការ ប្រយុទ្ធប្រឆាំងជម្ងឺ Covid-19”។

បណ្ដាតំបន់នៅវៀតណាមដាក់ឲ្យដំណើរការនូវវិធានការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត - ảnh 1 លេខា គណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan។

នាថ្ងៃដដែល ថ្លែងនៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់គណៈកម្មការដឹក នាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 នៃទីក្រុងហូជីមិញ លេខា គណៈកម្មាធិការបក្សទីក្រុងលោក Nguyen Thien Nhan បានចាត់ទុកថា ទីក្រុងត្រូវចាត់វិធានការបង្ការឲ្យបានឆាប់រហ័ស ព្យាករណ៍ ហើយរៀបចំផែនការឆ្លើយ តបនឹងករណីដែលអាចកើតមានឡើង។ ក្នុងនោះវិធានការដ៏ងាយធ្វើបំផុត និងមានប្រសិទ្ធភាពខ្ពស់បំផុតនោះគឺចលនាយ៉ាងខ្លាំងក្លាឲ្យប្រជាជនពាក់ម៉ាស់និងលើកកំពស់មនសិការក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ