បណ្ដាតំបន់នៅវៀតណាមរៀបចំសកម្មភាពអំណរសាទរបុណ្យចូលឆ្នាំថ្មីខ្មែរ
(VOVWORLD) - នៅជំនួបនេះ បណ្ដាកម្មាភិបាលនិងព្រះសង្ឃជនជាតិខ្មែរបានសម្ដែងនូវក្ដី សោមនស្សរីករាយយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានបណ្ដាក់ ទុនចូលក្នុងតំបន់ជនជាតិភាគតិច ដើម្បីជួយលើកកំពស់និងកែលម្អជីវភាពរស់នៅសម្រាប់ប្រជាជន។
ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ នាថ្ងៃទី១០ខែ មេសា ខេត្ត Soc Trang ភាគខាងត្បូងវៀតណាមបានរៀបចំពិធីជួបជុំបុណ្យ ចូលឆ្នាំថ្មី ឆ្នាំ២០១៩ ដោយមានការចូលរួមរបស់បណ្ដាអ្នកមុខអ្នកការ ព្រះសង្ឃ ខ្មែរ តំណាងគ្រួសារគោលនយោបាយ ជនមានគុណូបការៈ កម្មាភិបាលចូល និវត្តន៍ កម្មាភិបាលកាន់តំណែងជាជនជាតិខ្មែរ ហើយអ្នកមានកិត្យានុភាពក្នុង សហគមន៍ជនជាតិខ្មែរនៅតាមខេត្តក្រុងនានាផងដែរ។
នៅជំនួបនេះ បណ្ដាកម្មាភិបាលនិងព្រះសង្ឃជនជាតិខ្មែរបានសម្ដែងនូវក្ដី សោមនស្សរីករាយយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានបណ្ដាក់ទុនចូលក្នុងតំបន់ជនជាតិភាគតិច ដើម្បីជួយលើកកំពស់និងកែលម្អជីវភាពរស់នៅសម្រាប់ប្រជាជន។
នាថ្ងៃដដែល ខេត្ត Bac Lieu ក៏បានរៀបចំពិធីជួបជុំបុណ្យចូលឆ្នាំថ្មីដែរ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្តបានប្រគល់អំណោយជូនចំពោះបណ្ដាព្រះតេជ្ជ គុណនៅតាមវត្តអារ៉ាមនានារបស់ជនជាតិខ្មែរនៅក្នុងខេត្ត។
នាថ្ងៃនេះដែរ នៅស្រុក Tri Ton គណៈប្រតិភូថ្នាក់ដឹកនាំខេត្ត An Giang បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីចំពោះព្រះសង្ឃនិងសហគមន៍ជនជាតិខ្មែរក្នុង តំបន់។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំខេត្តក៏បានប្រគល់អំណោយជាច្រើនចំណែក ជូនចំពោះក្រុមគ្រួសារជនជាតិខ្មែរក្រីក្រនៅតាមស្រុក Tri Ton ផងដែរ៕