បណ្ដាតំបន់រៀបចំពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក
(VOV)_ដោយប្រធានបទ៖ ចូរធ្វើសកម្មភាពដើម្បីរាំងស្កាត់ការកើនឡើង
កំរិតទឹកសមុទ្រ ទិវាបរិស្ថានពិភពលោកឆ្នាំ២០១៤នេះ ប្រមូលផ្តុំចំពោះកិច្ចការ
ពារបរិស្ថាន ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ…។ល។ ថ្លែងមតិនៅទីពិធីមិទ្ទិញ
នាព្រឹកថ្ងៃទី ៥ មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai
បានសង្កត់ធ្ងន់ថា៖បានសង្កត់ធ្ងន់ថា៖
“ ខ្ញុំស្នើរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ត្រូវជំរុញខ្លាំងការងារឃោសនា លើកកំពស់ចំណេះដឹង របស់សហគមន៍ ក្នុងការលាតត្រដាង ប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធិភាព និងម្ចាស់ការទប់ទល់នឹងគ្រោះធម្មជាតិ។ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយប្រសិទ្ធិភាព។ប្រជាពលរដ្ឋម្នាក់ៗចូររួមកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីការពារបរិស្ថាន តស៊ូដើម្បីសន្តិភាព អភិវឌ្ឍន៍ចីរភាព និងរក្សាររឹងមាំអធិបតេយ្យភាពកោះ
សមុទ្រ។”
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai (TTXVN) |
ក្នុងពិធីមិទ្ទិញនាព្រឹកថ្ងៃទី៥ មិថុនា នៅទីក្រុង Phan Thiet ថ្នាក់ដឹកនាំ
ខេត្ត Binh Thuán បានអំពាវនាវប្រជាជនក្នុងខេត្តរួមដៃធ្វើសកម្មភាព ដើម្បី៖ពណ៌ខៀវរបស់សន្តិភាព ពណ៌ខៀវរបស់ការអភិវឌ្ឍន៍ចីរភាព ដើម្បីបុព្វហេតុ
ការពារបរិស្ថាន ការពារកោះសមុទ្រនៃមាតុប្រទេស។
នៅទីក្រុង Can Tho ពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក និងសប្ដាហ៍សមុទ្រនិងកោះសមុទ្រវៀតណាមឆ្នាំ ២០១៤ ត្រូវបានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី ៥ មិថុនា ដោយមានការចូលរួមរបស់មនុស្សចំនួនជាង១
ពាន់៦រយនាក់។
ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក នាយប់ថ្ងៃទី៤មិថុនានៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់
មហោស្រពខ្សែភាពយន្តបរិស្ថានទូទាំងប្រទេសលើកទី៥។ វណ្ណកម្មឆ្នើមចំនួន
១៩បានជ្រើសរើសដើម្បីប្រគល់រង្វាន់បានឆ្លុះបញ្ចាំងនូវតំលៃធនធានចំពោះ
ជីវភាពរស់នៅ។ ថ្លែងមតិនៅកម្មវិធី អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន
លោក Bui Cach Tuyen បានវាយតំលៃថា៖
“បណ្ដាអ្នកនិពន្ធវណ្ណកម្មទទួលបានរង្វាន់ក្នុងមហោស្រពខ្សែភាពយន្តលើក
នេះមានតំលៃសិល្បៈជ្រាលជ្រៅលើកទឹកចិត្តអ្នកធ្វើខ្សែភាពយន្តអំពីបរិស្ថាន។ ទន្ទឹមនឹងនោះតាមរយៈនេះក៏បំផុសចលនាការពារបរិស្ថានស៊ីជម្រៅក្នុងសង្គម
ទាំងមូល៕”