បណ្ដាតំបន់រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម
|
បណ្ដាតំបន់រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាមនៅសាលាមិត្តភាព៨០ |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម នាយប់ថ្ងៃ
ទី១៩ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖ ជំនួសអោយពាក្យដឹងគុណ
ដើម្បីលើកទឹកចិត្តជួរគ្រូបង្រៀនដែលសកម្មសិក្សាររៀនសូត្រធ្វើពលកម្មច្នៃប្រឌិត
បំពេញរាល់តម្រូវការអំពីការផ្លាស់ប្តូរថ្មីជាសារវ័ន្ត លើគ្រប់វិស័យខឿនអប់រំវៀតណាម
ក្នុងដំណាក់កាលថ្មី។ ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម លោក Nguyen Vinh Hien បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋាភិបាលវៀតណាម
ជានិច្ចកាលកំណត់ថា៖ជួរគ្រូបង្រៀនជាកត្តាគន្លិះនៃការជោគជ័យរបស់ខឿនអប់រំ។
នៅខេត្ត Dak Nong ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ វិច្ឆិកា ថ្នាក់ដឹកនាំបក្ស រដ្ឋអំ
ណាចគ្រប់ជាន់ថ្នាក់ខេត្ត Dak Nong បានទៅសាកសួរសុក្ខទុក និងជូនពរបណ្ដាកម្មាភិបាល បុគ្គលិក គ្រូបង្រៀននៃមន្ទីរអប់រំនិងបណ្ដុះបណ្ដាល ការិយាល័យអប់រំ
និងបណ្ដុះបណ្ដាលស្រុក ទីរួមខេត្ត សាលារៀនគ្រប់ជាន់ថ្នាក់ក្នុងខេត្ត រៀបចំជំនួប
ប្រាស្រ័យក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម។
នៅខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម) នារសៀលថ្ងៃទី១៩ វិច្ឆិកា បាន
ប្រព្រឹត្តទៅពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម និងលើកសរ
សើរបណ្ដាគ្រូបង្រៀនឆ្នើមដែលបានប្រគល់គិត្តនាមនៅក្នុងឆ្នាំ២០១៤៕