បណ្ដាតំបន់របស់វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការ

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែតុលា នៅរដ្ឋធានីហាណូយ ក្នុងជំនួបជាមួយ លោក Mitazono Satoshi អភិបាលខេត្ត Kagoshima របស់ជប៉ុន នាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអោយដឹងថា វៀតណាម ត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដើម្បីបង្កើតជើងហោះហើរត្រង់ ជាមួយខេត្ត Kagoshima។
បណ្ដាតំបន់របស់វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការ - ảnh 1នាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយលោក Mitazono Satoshi អភិបាលខេត្ត Kagoshima (រូបថត៖ chinhphu.vn)

  លោកនាយករដ្ឋមន្រ្តីបានផ្ញើរសេចក្ដីសួរសុខទុក្ខ និង ការចែករំលែកចំពោះការបាត់បង់របស់ប្រជាជនជប៉ុនដោយសារខ្យល់ព្យុះ Habigis នាពេលកន្លងទៅ។ លោក Nguyen Xuan Phuc បានសម្ដែងនូវគោល បំណងថា ខេត្ត Kagoshima នឹងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការ ទេសចរណ៍និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាមួយបណ្ដាតំបន់ នៅវៀតណាម។

        ចំណែកឯខ្លួនវិញ អភិបាលខេត្តលោក Mitazono Satoshi បានសម្ដែងនូវ គោលបំណងចង់ជំរុញខ្លាំងថែមទៀតនូវកិច្ចសហប្រតិបតិ្តការរវាងខេត្ត Kagoshima ជាមួយវៀតណាមលើវិស័យជាច្រើន ជាពិសេសគឺកសិកម្ម។ លោក បានអោយដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គណៈប្រតិភូ ជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត Hai Duong ស្ដីពីការអភិវឌ្ឍប្រភពធនធានមនុស្សនិងបច្ចេកទេសកសិកម្ម។ លោកបាន អះអាងថា អាជ្ញាធរខេត្តជានិច្ចកាលយកចិត្តទុកដាក់ដល់សហគមន៍ជនវៀត ណាម ព្រមទាំងបង្កលក្ខណៈងាយស្រួលដើម្បីអោយជនវៀតណាមមកសិក្សា រៀនសូត្រនិងធ្វើការនៅ Kagoshima ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ