បណ្ដាតំបន់អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការបញ្ជាដឹកនាំស្ដីពីការធានាសុវត្ថិភាពនៅចំពោះមុខខ្យល់ព្យុះ Noul
(VOVWORLD) - លោករដ្ឋមន្រ្តី Nguyen Xuan Cuong បានស្នើឲ្យបញ្ជាការដ្ឋានកងទ័ព ការពារព្រំដែន សហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានជលផល និង តំបន់នានាដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ ធ្វើការជូនដំណឹងយ៉ាង ញឹាកញាប់ដល់នាវានេសាទនានាដែលកំពុងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ ដើម្បីណែនាំឲ្យទៅកាន់ទីជម្រក ធានាសុវត្ថិភាព។
នៅកិច្ចប្រជុំស្ដីពីការទប់ទល់នឹងខ្យល់ព្យុះ Noul នៅព្រឹកថ្ងៃទី១៧ កញ្ញា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀត ណាមលោក Nguyen Xuan Cuong អនុប្រធានប្រចាំការនៃគណៈកម្មាធិការ មជ្ឈឹមដឹកនាំការបង្ការទប់ទល់នឹងគ្រោះធម្មជាតិ បានសំណូមពរឲ្យខេត្ត ក្រុងទាំង១២ ដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះលើកនេះចាប់ពីខេត្ត Thanh Hoa រហូតដល់ខេត្ត Khanh Hoa ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារទូរ លេខចុះថ្ងៃទី១៦កញ្ញា របស់គណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការទប់ទល់នឹង គ្រោះធម្មជាតិ និងគណៈកម្មាធិការជាតិទទួលបន្ទុកការទប់ទល់នឹងគ្រោះ ធម្មជាតិនិងការស្វែងរកជួយសង្គ្រោះ ព្រមទាំងតាមដានយ៉ាងដិតដល់ការ វិវត្តន៍នៃខ្យល់ព្យុះ Noul ដើម្បីចាត់វិធានការទប់ទល់ផងដែរ។
លោករដ្ឋមន្រ្តី Nguyen Xuan Cuong បានស្នើឲ្យបញ្ជាការដ្ឋានកងទ័ព ការពារព្រំដែន សហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានជលផល និង តំបន់នានាដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ ធ្វើការជូនដំណឹងយ៉ាង ញឹាកញាប់ដល់នាវានេសាទនានាដែលកំពុងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ ដើម្បីណែនាំឲ្យទៅកាន់ទីជម្រក ធានាសុវត្ថិភាព៕