|
អាវផាយវៀតណាមត្រូវបានសម្ដែងនៅអ៊ីតាលី(TTXVN) |
(VOV)_ការតាំងពិព័រណ៌រូបថតសិល្បះ ដោយប្រធានបទ៖ ព័ណវៀតណាម ត្រូវ បានប្រារព្វឡើងនាយប់ថ្ងៃទី ២២ តុលា នៅទីក្រុង Milan (អ៊ីតាលី) ដើម្បីជា ការចាប់
ផ្តើម អោយសកម្មភាពនានា នៅក្នុងក្របខ័ណ្ឌនៃ៖
បណ្ដាទិវាវៀតណាមនៅ Milan ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាបង្កើតទំនាក់ទំនងវៀតណាម-អ៊ីតាលី (ឆ្នាំ ១៩៧៣-២០១៣)។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអ៊ីតាលី លោក Nguyen
Hoang Long បានសង្កត់ធ្ងន់ថា៖ គោលដៅរបស់ បណ្ដាទិវាវៀតណាមនៅ Milan មិនគ្រាន់តែរួមចំណែកបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជន នៃប្រទេស ទាំងពីរ វៀតណាមនិងអ៊ីតាលីប៉ុណ្ណោះទេ ថែមទាំង រួមចំណែកបើកទូលាយថែមទៀត បណ្ដាសកម្មភាពផ្លាស់ប្តូរ ជួបប្រាស្រ័យវប្បធម៌ ផ្សព្វផ្សាយរូបភាពទឹកដី មនុស្សវៀត
ណាមជាមួយប្រជាជននៅទីក្រុង Milan ទៀតផង។ បណ្ដាទិវាវៀតណាមនៅ Milan នឹងអូសបន្លាយដល់ថ្ងៃទី៣១វិច្ឆិកា៕