បណ្ដាបេក្ខជនគណៈបក្សសាធារណៈរដ្ឋចាប់ផ្តើមការជជែកតទល់លើកទី ១២

បណ្ដាបេក្ខជនគណៈបក្សសាធារណៈរដ្ឋចាប់ផ្តើមការជជែកតទល់លើកទី ១២ - ảnh 1
បណ្ដាបេក្ខជនគណៈបក្សសាធារណៈរដ្ឋចាប់ផ្តើមការជជែកតទល់លើកទី ១២ (Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ១០ មិនា តាមម៉ោងវៀតណាម បណ្ដាបេក្ខជនគណៈ
បក្សសាធារណៈរដ្ឋដែលកំពុងប្រកួតប្រជែងដណ្តើមបានសំបុត្រតែមួយគត់
 តំណាងឲ្យគណៈបក្សនេះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦
បានដំណើរការជជែកតទល់លើកទី ១២​ ដែលត្រូវបានផ្សាយផ្ទាល់លើកំពស់
ទូរទស្សន៍។ នាបច្ចុប្បន្ន មានបេក្ខជនចំនួន ៤ រូបចូលរួមការជជែកតទល់នេះគឺ៖
សេដ្ឋី Donald Trump ព្រឹទ្ធសមាជិករដ្ឋ Texas លោក Ted Cruz ព្រឹទ្ធសមាជិក រដ្ឋ
 Florida លោក Marco Rubio ព្រឹទ្ធសមាជិករដ្ឋ Ohio លោក  John Kasich។ ក្នុង
កាលៈទេសៈ យុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការបោះឆ្នោតដំបូងរបស់
គណៈបក្សសាធារណៈរដ្ឋកំពុងឈានចូលដំណាក់កាលបង្កើនល្បឿន ការជ
ជែក តទល់លើកទី ១២ នេះត្រូវបានសាធារណៈមតិនិងអ្នកបោះឆ្នោតយក
ចិត្តទុកដាក់ ជាពិសេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ