បណ្ដាបេក្ខជនសមាជិកសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

បណ្ដាបេក្ខជនសមាជិកសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 1
បណ្ដាបេក្ខជនសមាជិកសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

          (VOV)_នាថ្ងៃទី៥ ឧសភា បណ្ដាបេក្ខជនសមាជិកសភា នីតិកាលទី១៤ បានចាប់
ផ្តើមកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត នៅតំបន់នានា។ នៅខេត្ត ​Son​ La អនុ
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong រួមជាមួយ​បេក្ខជន​ចំនួន​៤រូប
ទៀត បានមានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក ​Thuan Chau ។ នៅទីនេះ
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានកត់សម្គាល់ និងវាយតំលៃខ្ពស់ 
ចំពោះបណ្ដាមតិ គោលបំណងត្រឹមត្រូវរបស់អ្នកបោះឆ្នោត។

          នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត បណ្ដាបេក្ខជនជាសមាជិក​សភា 
នីតិកាលទី១៤ អាណត្តិ ២០១៦-២០២១ នៅខេត្ត Hau Giang ( ភាគខាង​ត្បូងវៀតណាម)
 បានលើកឡើងកម្មវិធីធ្វើសកម្មភាពរបស់ខ្លួន បង្ហាញច្បាស់​នូវការទទួលខុសត្រូវរបស់
ខ្លួន ក្នុងពេលបានជ្រើសតាំងជាសមាជិកសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ