បណ្ដាប្រទេស EU សន្យាបង្កើនការផ្លាស់ប្តូរព័ត៌មានស្តីពីភេរវកម្ម
|
បណ្ដាប្រទេស EU សន្យាបង្កើនការផ្លាស់ប្តូរព័ត៌មានស្តីពីភេរវកម្ម (Image: VNA) |
(VOVworld) – នៅកិច្ចប្រជុំវិសមញ្ញនាថ្ងៃទី ២៤ មិនានៅទីក្រុង Brussels
រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនិងយុត្តិធម៌ប្រទេសសមាជិកសហភាពអឺរ៉ុប (EU)
បានសន្យាកែ លំអរការងារចែករំលែកព័ត៌មានប្រឆាំងភេរវកម្មបន្ទាប់ពី
ការវាយប្រហារនានាភេរវកម្មនៅទី ក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី
២២ មិនា កន្លងទៅ។ ប្រទេស EU នានានឹងបង្កើនការផ្តល់ព័ត៌មានព្រមៗ
គ្នាប្រើប្រាស់ប្រកបដោយស្ថិរភាពរាល់ព័ត៌មានលើវិស័យសន្តិសុខនិង
អន្តោប្រវេសន៍។ រដ្ឋមន្ត្រីទាំងនេះក៏បានសន្យាជំរុញយ៉ាងខ្លាំងការអនុវត្ត
វិធានការដែលបានសម្រេចរូចរាល់ជាពិសេសគឺប្រឆាំងការប្រើប្រាស់
អត្តសញ្ញាណប័ណ្ណក្លែងបន្លំដែលកំពុងប្រព្រឹត្តទៅប្រទេសឥស្លាមនានា
និងបណ្តាញសង្គ្រាមសាសនា។ ក្រៅពីនោះ ការប្រឆាំងផ្តល់ជំនួយហិរញ្ញ
វត្ថុសំរាប់ភេរវកម្មក៏ជាបញ្ហាដែលត្រូវបានយកចិត្តទុកដាក់ក្នុងកិច្ចប្រជុំនេះ
ផងដែរ។ ទាក់ទិនដល់ការវាយប្រហារភេរវកម្មជាបន្តបន្ទាប់នៅទីក្រុង
Brussels នាថ្ងៃទី ២២ មិនា កន្លង ទៅ នាយប់ថ្ងៃទី ២៤ មិនា (តាមម៉ោង
វៀតណាម) ក្រុមប្រឹក្សាសន្តិសុខជាតិបែលហ្ស៊ីកបានដំណើរកិច្ចប្រជុំនិង
ស្ថាប័នសហការវិភាគការគំរាមកំហែង (OCAM) បានសម្រេចបន្ទាប
កំរិតព្រមានគ្រោះអាសន្នភេរវកម្មពីរកំរិតទី ៤ ដល់ទី ៣។ ក្នុងព្រឹត្តិការណ៍
ទាក់ទិនមួយទៀត អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បាន ផ្សាយលើ
អ៊ីនធឺណែតវីដេអូមួយក្នុងនោះអំពាវនាវអ្នកគាំទ្រអង្គការនេះរៀបចំ
សង្គ្រាមសាសនាមួយបន្ទាប់ពីរឿងហេតុនៅទីក្រុង Brussels៕