បណ្ដាប្រទេស RCEP សន្យាកាត់បន្ថយយ៉ាងខ្លាំងពន្ធនាំចូល

បណ្ដាប្រទេស RCEP សន្យាកាត់បន្ថយយ៉ាងខ្លាំងពន្ធនាំចូល - ảnh 1
បណ្ដាប្រទេស RCEP សន្យាកាត់បន្ថយយ៉ាងខ្លាំងពន្ធនាំចូល

          (VOV)_ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៧ និង​សន្និ
សីទ​ទាក់ទិននានា នាថ្ងៃទី២៤ សីហា បានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីនៃ​បណ្ដាប្រ
ទេសចូលរួមកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតំបន់ ( RCEP )។ នៅ
ទីនេះ រដ្ឋមន្ត្រីមកពីប្រទេសចំនួន១៦ តំបន់អាស៊ី-ប៉ាស៊ីហ្វីក បាន​ឯកភាព​អំពីរបៀប
ផ្លាស់ប្តូរទំនិញ និងកំណត់អំពីអត្រាទំនិញដែលបានលើកលែងពន្ធ។ តាមនោះ 
ចាប់ពីពេល RCEP មានសុពលភាពមក ទំនិញនាំចូលចំនួន​៦៥% នឹងមិន​​​ហូតពន្ធ
ឡើយ ហើយអត្រានេះនឹងបានកើនឡើង៨០% ក្នុងរយៈ​ពេល១០ឆ្នាំខាងមុខនេះ​។
​ ប្រការនេះត្រូវបានចាត់ទុកជាការជោគជ័យមួយដ៏សែនសំខាន់ ក្នុងដំណើការចរ
ចារ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយក្នុងតំបន់។

          ដោយមានការសន្យាអំពីពន្ធនាំចូលអង្គសន្និសីទបានចាត់ទុកថា៖ ភាគីនានា
ត្រូវដំណើការចរចារជាក់ស្ដែងមួយ ស្ដីពីការជ្រៀតចូលទីផ្សារ និងជំរុញខ្លាំងការ
តាក់តែងខ្លឹមសារផ្សេងៗ​របស់កិច្ចព្រមព្រៀង។ ក្រុមរដ្ឋមន្ត្រីបានចាត់​ទុកថា៖​ 
គណៈកម្មាធិការ​ចរចារ​ពាណិជ្ជកម្ម RCEP ត្រូវខំប្រឹងប្រែងថែមទៀតដើម្បី​ទទួល
​អោយបាន​នូវការព្រម​ព្រៀង​មួយប្រកបដោយតុល្យភាព និងម៉ត់ចត់​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ