បណ្ដាប្រទេស TPP ជំរុញសមាហរណកម្មសេដ្ឋកិច្ចនិងពង្រឹងពាណិជ្ជកម្មអន្តរជាតិ


បណ្ដាប្រទេស TPP ជំរុញសមាហរណកម្មសេដ្ឋកិច្ចនិងពង្រឹងពាណិជ្ជកម្មអន្តរជាតិ - ảnh 1
បណ្ដាប្រទេស TPP ជំរុញសមាហរណកម្មសេដ្ឋកិច្ចនិងពង្រឹងពាណិជ្ជកម្មអន្តរជាតិ (VNA)

(VOVworld) – នៅសន្និសីទជាន់ខ្ពស់ «ការសន្ទនាជាន់ខ្ពស់ស្តីអំពីការផ្តើមគំនិត
ធ្វើ សមាហរណកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ដែលបានប្រព្រឹត្តទៅនៅទីក្រុង
Vina de Mar ប្រទេសឈីលី នាថ្ងៃទី ១៥ មិនា បណ្ដាប្រទេសជាសមជិកនៃកិច្ចព្រម
ព្រៀងដៃគូ ពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) បានសន្យានឹងរកឃើញ
នូវវិធានការថ្មី ថ្មោងសំដៅជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
ក្នុងតំបន់ ក្នុងកាលៈ ទេសៈដែលរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក
 Donald Trump បានប្រកាសដកខ្លួនចេញពី  TPP។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន
អ្នកសារព័ត៌មានបន្ទាប់ពីសន្និសីទបិទបញ្ចប់ រដ្ឋមន្ត្រីការបរទេសប្រទេសម្ចាស់ផ្ទះ
លោក Heraldo Munoz បានឲ្យដឹងថា៖ ប្រទេស​ TPP ចំនួន ១១ (លើកលែងអាមេរិក)
សុទ្ធតែចាត់ទុកថា៖ កិច្ចព្រមព្រៀង TPP ដើរតួនាទីសំខាន់ចំពោះដំណើរធ្វើស
មាហរណកម្មអាស៊ី-ប៉ាស៊ីហ្វិក ហើយផ្តោតទៅលើ ទិសដៅថ្មីដែលអាចនឹងត្រូវបាន
អនុវត្តនាអនាគត។​ លោក Munoz ក៏បានជូនដំណឹង ថែមទៀតថា៖ សន្និសីទ
ថ្នាក់រដ្ឋមន្ត្រីមួយនឹងត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃវេទិកា សហប្រតិបត្តិ
ការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នាខែ ឧសភា នៅវៀតណាម សំដៅសម្រេច
អនាគតនៃកិច្ចព្រមព្រៀង TPP។ ក្នុងសេចក្តីប្រកាសមួយ ឯកអគ្គរដ្ឋ ទូត
អាមេរិកប្រចាំនៅឈីលី លោកស្រី Carol Perez បានសង្កត់ធ្ងន់ថា៖ សេតវិមាន
ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយបណ្ដាដៃគូអាស៊ី-ប៉ាស៊ីហ្វិកហើយសម្តែង
នូវក្តី សង្ឃឹមបន្តជាសមាជិកសំខាន់ក្នុងសហគមន៍តំបន់ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ