បណ្ដាប្រទេសEUទទួលបានកិច្ចព្រមព្រៀងសំខាន់ស្ដីពីការប្រឆាំងបំរ៉ែបំរួលអាកាសធាតុ

បណ្ដាប្រទេសEUទទួលបានកិច្ចព្រមព្រៀងសំខាន់ស្ដីពីការប្រឆាំងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ប្រធាន EC លោក Manuel Barroso និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Herman Van Rompuy (ខាងស្ដាំ) នៅទីក្រុងប្រូសសែល នាថ្ងៃទី២៣ តុលា (រូបថត៖TTXVN)


(VOVworld) - នាព្រឹកថ្ងៃទី២៤ តុលា ថ្នាក់ដឹកនាំបណ្ដាប្រទេសសហភាពអឺរុប (EU) ទទួលបានកិច្ចព្រមព្រៀងស្ដីពីការកាត់បន្ថយយ៉ាងតិចបំផុត៤០%នៃបរិមាណឧស្ម័ន
ផ្ទះកញ្ចក់នាឆ្នាំ២០៣០បើប្រៀបនឹងកម្រិតនាឆ្នា១៩៩០។នេះគឺជាសេចក្ដីប្រកាស
របស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Herman Van Rompuy លើទំព័រសង្គម Twitter។
តាមលោកថា ថ្នាក់ដឹកនាំ EU ក៏ឯកភាពលើគោលដៅចំនួន២ទៀតនាឆ្នាំ២០៣០ នោះគឺបង្កើន២៧%នៃបរិមាណប្រើប្រាស់ថាមពលដែលមានសមត្ថភាពកកើត
ឡើងវិញ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល២៧%ថែមទៀត។ក្រៅ
ពីនោះEUក៏បានសន្យាថា នឹងជំរុញការតភ្ជាប់ឆ្លងដែន ដើម្បីកែលំអរប្រភពផ្គត់ផ្គង់
ថាមពលរវាងប្រទេសជាសមាជិកទាំងឡាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ