|
សន្និសីទវេទិការបណ្ដាប្រទេសកោះប៉ាស៊ីហ្វីក (PIF) បានរៀបចំនៅកោះ Cook |
VOV-បណ្ដាថ្នាក់ដឹកនាំរបស់ប្រទេសកោះនៅប៉ាស៊ីហ្វីកចំនួន៧ បាន
ចូលរួមសន្និសីទវេទិការបណ្ដាប្រទេសកោះប៉ាស៊ីហ្វីក (PIF) បានរៀបចំនៅ
កោះ Cook ទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមុទ្រចំនួន៨សំដៅ បង្កើតព្រំដែនលើសមុទ្ររវាងបណ្ដាប្រទេសកោះនោះនាថ្ងៃទី២៩សីហា។ ក្នុង
ចំណោមបណ្ដាកិច្ចព្រមព្រៀងខាងលើ មានកិច្ចព្រមព្រៀងទ្វេភាគីចំនួន៧និង
កិច្ចព្រមព្រៀងត្រីភាគីចំនួន១រវាងប្រទេសកោះ Marshall Nauru និង Kiribati។
ក្នុងសេចក្តីប្រកាសមួយ លេខាធិការដ្ឋាន PIF បានឲ្យដឹងថា បណ្ដាកិច្ចព្រម
ព្រៀងខាងលើនឹងនាំមកនូវភាពត្រឹមត្រូវនិងច្បាស់លាស់អំពីកត្តិយុតសំរាប់
ផ្លូវព្រំដែនលើសមុទ្ររវាងប្រទេសកោះនេះ។ សេចក្តីថ្លែងការណ៍បានលើក
ច្បាស់ថាការចុះហត្ថលេខារបស់បណ្ដាកិច្ចព្រមព្រៀងខាងលើ “ជាសញ្ញា សម្គាល់សំខាន់មួយចំពោះទំនាក់ទំនងជិតខាងមិត្តភាពរបស់ប្រទេសកោះ
ប៉ាស៊ីហ្វីក” ទន្ទឹមនឹងនោះសង្កត់ធ្ងន់ទៅលើលទ្ធភាពសហប្រតិបត្តិការលើ ស្មារតីសមភាពនិងឯកភាព៕