បណ្ដាប្រទេសជឿជាក់លើតួនាទីដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធាន AIPA ២០២០

(VOVWORLD) - មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ កំពុងប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់វៀតណាម ក្នុងនាមជាប្រធាន AIPA ឆ្នាំ២០២០។
បណ្ដាប្រទេសជឿជាក់លើតួនាទីដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធាន AIPA ២០២០ - ảnh 1លោកស្រី Endah Tjahjani Dwirini ប្រធានគណៈកម្មាធិការសហប្រតិ បត្តិការអន្តរសភានៃសភាជាន់ទាបឥណ្ឌូនេស៊ី។ (រូបថត៖ VOV) 

លោកស្រី Endah Tjahjani Dwirini ប្រធានគណៈកម្មាធិការសហប្រតិ បត្តិការអន្តរសភានៃសភាជាន់ទាបឥណ្ឌូនេស៊ីបានចាត់ទុកថា មូលបទ “ការទូតសភាដើម្បីសហគមន៍អាស៊ានប្រកបដោយភាពស្អិត រមួតនិងការឆ្លើយតប” ដែលវៀតណាមបានជ្រើសរើសសម្រាប់មហាសន្និបាត AIPA ៤១ នេះ គឺស្រដៀងគ្នានឹងមូលបទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលផ្តោតសំខាន់ទៅលើភាពស្អិតរមួតនិងការឆ្លើយតបរបស់អាស៊ាន នឹងជម្ងឺរាតត្បាត Covid-19 ក៏ដូចជាកិច្ចសហប្រតិបត្តិការដើម្បីស្ដារឡើងវិញ ក្រោយពីជម្ងឺរាតត្បាតផងដែរ។ លោកស្រី ក៏បានចាត់ទុកថា ទោះបី នេះជាលើកដំបូងដែលមហា សន្និបាត AIPA ត្រូវបានរៀបចំឡើងតាមប្រព័ន្ធ វីដេអូក៏ដោយ ប៉ុន្តែវៀតណាមមានការត្រៀមរៀបចំយ៉ាងល្អណាស់។

“មុននោះ វៀតណាមបានទទួលរៀបចំកិច្ចប្រជុំមួយចំនួនដែលពាក់ព័ន្ធ ដល់ AIPA រួចហើយ។ ខ្ញុំត្រូវទទួលស្គាល់ថា វៀតណាមានការត្រៀមរៀបចំ យ៉ាងអស្ចារ្យណាស់។ ក្រោមការដឹកនាំរបស់វៀតណាម ខ្ញុំជឿជាក់ថា AIPA ៤១ នឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ យើងខ្ញុំសុទ្ធតែវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់វៀតណាមក្នុងការជំនះពុះពារលើ ជម្ងឺរាតត្បាត ដើម្បីមានការត្រៀមរៀបចំយ៉ាងល្អបំផុតសម្រាប់មហាសន្និ បាត AIPA លើកនេះ។ នេះជាបទពិសោធន៍ដ៏ល្អដែលយើងខ្ញុំអាចរៀនសូត្រ ពីវៀតណាម”។

យោងតាមឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅវៀតណាមលោកស្រី Catherine Wong Siow Ping បានចាត់ទុកថា ក្នុងដំណាក់កាលអស្ថិរភាព នេះ តួនាទីដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ និងប្រធាន AIPA ៤១ ពិតជាមានអត្ថន័យដ៏សំខាន់ណាស់។ ជម្ងឺរាតត្បាត Covid-19 គឺជាការក្រើនរំលឹកដ៏ខ្លាំងក្លាអំពីសារសំខាន់នៃចំណងសាមគ្គី ភាពនិងការជឿទុកចិត្តគ្នាដើម្បីជំនះពុះពារលើបញ្ហាប្រឈម។ ហេតុដូច្នេះ មូលបទ “ការទូតសភាដើម្បីសហគមន៍អាស៊ានប្រកបដោយ ភាពស្អិតរមួតនិងការឆ្លើយតប” នៃមហាសន្និបាត AIPA លើកនេះគឺសម ស្របណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ