បណ្ដាប្រទេសជិតខាងស្វែងរកច្រកចេញសំរាប់វបត្តិនៅលីប៉ី


បណ្ដាប្រទេសជិតខាងស្វែងរកច្រកចេញសំរាប់វបត្តិនៅលីប៉ី - ảnh 1
បណ្ដាប្រទេសជិតខាងស្វែងរកច្រកចេញសំរាប់វបត្តិនៅលីប៉ី


Vovworld-នាថ្ងៃទី១ធ្នូនៅរដ្ឋធានី Algiers បានបើកសន្និសីទលើកទី៧បណ្ដា​ប្រទេសជិតខាងលីប៉ីសំដីស្វែងរកដំណោះស្រាយសំរាប់វិបត្តិនយោបាយនៅ​ប្រទេសអាហ្វ្រីកខាងជើងនេះ។ ចូលរួមសន្និសីទមានដំណាងទុយនីស៊ី អេហ្ស៊ីប សាធារណៈរដ្ឋស៊ូដង សាធារណៈ Chad ជាដើម។ ថ្លែងមតិមុនពេលប្រព្រឹត្ត​ទៅ​សន្និសីទ រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហា Maghreb សហភាពអាហ្វ្រីកនិងសម្ព័ន្ធអារ៉ាប់​របស់​អាល់ហ្សេរី Abdelkader Mesahel បានប្រកាសថា ក៏ដូចជាសន្និសីទមុននេះ សន្និសីទលើកនេះនឹងជួយឲ្យប្រទេសជិតខាងក៏ដូចជាដំណាងអង្គការដំបន់និង​អន្តរជាតិរាយការណ៍ជាមួយគ្នាអំពីស្ថានភាពនៃលីប៉ីនិងដំបន់ ទន្ទឹមនឹងនោះ​វិភាគ​បំរ៉ែបំរួលនាពេលកន្លងទៅ។ នេះជាឱកាសដើម្បីអាល់ហ្សេរីអះអាងឡើងវិញការ​គាំទ្រចំពោះដំណើរការដែលអង្គការសហប្រជាជាតិកំពុងអនុវត្តសំដៅជំរុញការ​បង្កើតរដ្ឋាភិបាលសាមគ្គីជាតិមានលទ្ធភាពគ្រប់គ្រងប្រទេសក្នុងដំណាក់កាល​អន្តរកាល ឆ្លងកាត់ការសាកល្បងដែលលីប៉ីកំពុងប្រឈមមុខ ពិសេសគឺលិទ្ធិ​ភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ