បណ្ដាប្រទេសជំរុញកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងរវាងអាមេនី-អាស៊ែបៃហ្សង់

(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអាមេនីលោក Pashinyan ព្រមទាំងសម្ដែងការត្រៀមខ្លួនជាស្រេចធ្វើការពិភាក្សាជាមួយសមភាគី Azerbaijani លោក Ilham Aliyev។
បណ្ដាប្រទេសជំរុញកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងរវាងអាមេនី-អាស៊ែបៃហ្សង់ - ảnh 1ទាហាននិងរថយន្តយោធារបស់អាស៊ែបៃហ្សង់ (រូបថត៖ AFP/VNA)

អញ្ជើញថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃទី ១៣ ខែកញ្ញា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទើបអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan ដើម្បីពិភាក្សាអំពីភាពតានតឹងនាពេលថ្មីៗនេះ នៅតំបន់ព្រំដែនរវាងអាមេនី និងអាហ្សែបៃហ្សង់។ លោក Peskov បានសង្កត់ធ្ងន់ថា ប្រធានាធិបតីលោក Putin កំពុងខិតខំប្រឹងប្រែងជួយកាត់បន្ថយភាពតានតឹងនោតំបន់ព្រំដែនអាមេនី-អាស៊ែបៃហ្សង់ ហើយ "កិច្ចខិតខំប្រឹងប្រែងទាំងនេះនៅតែបន្ត"។

ក្នុងពេលនោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអាមេនីលោក Pashinyan ព្រមទាំងសម្ដែងការត្រៀមខ្លួនជាស្រេចធ្វើការពិភាក្សាជាមួយសមភាគី Azerbaijani លោក Ilham Aliyev។ លោកបានឲ្យដឹងថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បារាំងនឹងលើកយកបញ្ហានេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា។

នាថ្ងៃដដែល តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell ក៏បានអំពាវនាវឱ្យអាមេនី និងអាស៊ែបៃហ្សង់ បញ្ឈប់ការប្រយុទ្ធគ្នា ហើយវិលត្រឡប់ចូលតុចរចាវិញ។ លោកបានឲ្យដឹងថែមទៀតថា បេសកជនពិសេសមួយរូបរបស់សហភាពអឺរ៉ុបកំពុងធ្វើដំណើរទៅកាន់តំបន់ជម្លោះនេះ។

កាលពីថ្ងៃទី ១៣ ខែកញ្ញា រដ្ឋសភាអាមេនីបានអនុម័តលើសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំជាបន្ទាន់ ស្តីពីជម្លោះដែលទើបផ្ទុះឡើងរវាងប្រទេសនេះ ជាមួយអាស៊ែបៃហ្សង់ ព្រមទាំងជំរុញឱ្យអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ចាត់វិធានការជាបន្ទាន់ចំពោះស្ថានភាពបច្ចុប្បន្ន។

មុននេះ ការប៉ះទង្គិចគ្នារវាងកងទ័ពអាមេនី និងអាស៊ែបៃហ្សង់ បានកើតឡើងនៅយប់ថ្ងៃទី ១២ ខែកញ្ញា ដែលបណ្តាលឱ្យភាពតានតឹងរវាងប្រទេសទាំងពីរពាក់ទ័ន្ធនឹងតំបន់ជម្លោះ Nagorny-Karabakh បន្តកើនឡើង។ អាមេនី និងអាស៊ែបៃហ្សង់បានព្រមព្រៀងគ្នាអំពីបទឈប់បាញ់ ដែលចាប់ផ្តើមនាវេលាម៉ោង ៩ ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃទី ១៣ ខែកញ្ញា ប៉ុន្តែការព្រមព្រៀងត្រូវបានគោរពតែប៉ុន្មាននាទីតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ