បណ្ដាប្រទេសជាសមាជិកអាស៊ានបង្កើនសមាហរណកម្មសេដ្ឋកិច្ច

(VOVworld) – នាថ្ងៃទី ៤ មករា ក្រុមមន្ត្រីជាន់ខ្ពស់ពិសេសទទួលបន្ទុកសមាហណកម្ម
សេដ្ឋកិច្ចអាស៊ាន (HLTF-EI) បានដំណើរកិច្ចប្រជុំលើកទី ២៣ នៅរដ្ឋធានី Kuala
Lumpur មេឡេស៊ី ដោយមានការចូលរួមរបស់តំណាងចំនួន ៥០ នាក់មកពីបណ្ដា
ប្រទេសជាសមាជិកអាស៊ានចំនួន ១០។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុ
រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Nguyen Cam Tu បានចូលរួម
កិច្ចប្រជុំនេះ។ នៅទីនេះ បណ្ដាតំណាងប្រមូលផ្តុំពិភាក្សាអំពីរាល់បញ្ហាសហមាហរ
ណកម្មសេដ្ឋកិច្ច ដូចជា ៖ ត្រួតពិនិត្យឡើងវិញបែបបទធ្វើការងាររបស់ក្រុម HLTF-EI ខ្លឹមសារទាក់ទានដល់សហគមន៍សេដ្ឋកិច្ចអាស៊ានបណ្ដារបៀបវារៈអំពីការកែទម្រង់
ការគ្រប់គ្រងនិងបង្កើតលក្ខណៈងារស្រួលសំរាប់ពាណិជ្ជកម្ម។ ក្រៅពីនោះ ការបង្កើន
តួនាទីរបស់លេខាធិការដ្ឋានអាស៊ានក៏ត្រូវបានពិភាក្សាដែរ។ ការផ្តើមគំនិតកសាង
សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ត្រូវបាន អនុម័ត្តលើនៅសន្និសីទកំពូលអាស៊ាន
លើកទី ៩ នាខែតុលា ឆ្នាំ ២០០៣៕

បណ្ដាប្រទេសជាសមាជិកអាស៊ានបង្កើនសមាហរណកម្មសេដ្ឋកិច្ច - ảnh 1
ក្រុមមន្ត្រីជាន់ខ្ពស់ពិសេសទទួលបន្ទុកសមាហ ណកម្មសេដ្ឋកិច្ចអាស៊ាន (HLTF-EI) បានដំណើរកិច្ចប្រជុំលើកទី ២៣ នៅរដ្ឋធានី Kuala Lumpur មេឡេស៊ី (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ