បណ្ដាប្រទេសជាសមាជិកអាស៊ានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស
|
បណ្ដាប្រទេសជាសមាជិកអាស៊ានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៧ សីហា គណៈប្រតិភូយោធាជាន់ខ្ពស់នៃបណ្ដាប្រទេសជា
សមាជិកអាស៊ាននិងប្រទេសដៃគូរនានាបានទៅកាន់ទីក្រុង Bandar Seri Begawan របស់
ប៊្រុយណេ ដើម្បីចូលរួមរាល់ជំនួបទ្វេភាគីនិងសន្និសីទ ការពារប្រទេសក្នុងតំបន់ ដែល
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ទី ២៩ សីហា ។ គណៈប្រតិភូវៀតណាមដឹកនាំដោយ
រដ្ឋមន្ត្រីក្រសួងការពារប្រទេស នាយឧត្តមសេនីយ៍ Phung Quang Thanh។ តាមផែនការ បណ្ដាគណៈប្រតិភូអាស៊ានបានចូលរួមសន្និសីទចង្អៀតបណ្ដាមន្ត្រីជាន់ខ្ពស់ការពារ
ប្រទេសអាស៊ាន (ADSOM Retreat) នាថ្ងៃទី ២៧ សីហា និងសន្និសីទចង្អៀតមន្ត្រីជាន់
ខ្ពស់នៃ បណ្ដាប្រទេសអាស៊ាន (ADMM Retreat) នាថ្ងៃទី ២៨ សីហា។ អគ្គលេខាធិការ
អាស៊ាន លោក Le Luong Minh នឹងចូលរួមសន្និសីទលើកនេះ។ ក្រៅពីនោះ បណ្ដា
តំណាងនឹងចូលរួមសន្និសីទក្រៅផ្លូវការរវាងអាស៊ាននិងអាមេរិកនិងមាជំនួបផ្សេងៗ
ទៀត។ ក្នុងសន្និសីទរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាស៊ានបើកទូលាយ (ADMM+)
លើកទី ២ ដែលនឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ២៩ សីហាខាងមុខ បណ្ដាតំណាង
របស់អាស៊ាននិងប្រទេសដៃគូរគឺ៖ អ៊ូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវ៉ែល
ហ្សេឡង់ រុស្ស៊ីនិងអាមេរិក នឹងប្រមូលផ្តុំពិភាក្សាអំពីការរីកចំរើន ដែលភាគីនានា
ទទួលបានលើវិស័យសហប្រតិបត្តិការ ចំនួន ៥ ដូចជា៖ ការផ្តល់ជំនួយមនុស្សធម៌
និងទប់ទល់គ្រោះធម្មជាតិ សុខភិបាលយោធា សកម្មភាពរក្សាសន្តិភាពសន្តិសុខនាវា
ចរណ៍ ជាដើម។ ក្រៅពីនោះ បណ្ដាតំណាងនឹងធ្វើជាកស្សិណសាក្សីពិធីផ្ទេរប្រគល់
ឋានៈធ្វើជា ប្រធាន ADMM របស់ប៊្រុយណេដល់មីយ៉ាន់ម៉ា ហើយចុះហេត្ថលេខាលើ
សេចក្តី ថ្លែងការរួមនៃសន្និសីទ៕