បណ្ដាប្រទេសដាសតឿនព្យុងយ៉ាងប្រតិនត្តិតាមសេចក្តីសម្រេចចិត្តនៃ អ.ស.ប.
(VOVworld) – នាថ្ងៃទី ៣០ មករា បណ្ដាមន្ត្រីមកពីខឿនសេដ្ឋកិច្ចចំនួន ២៧ ក្នុងតំបន់
អាស៊ី-ប៉ាស៊ីហ្វិក បានស្នើឲ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ គោរពតាម
បណ្ដាសេចក្តីសម្រេចចិត្តទាក់ទិនរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ព្រមទាំង រាំង
ស្កាត់ដំណើរការសាកល្បងនុយក្លេអ៊ែរ ឬ បាញ់បង្ហោះផ្កាយរណប់។ សំណើរពោល
ខាងលើត្រូវបាននាំចេញ ក្នុងសេចក្តីសម្រេចចិត្តមួយដែលបានអនុម័តនៅពេលបិទ
ប្រជុំបិទនៃវេទិការអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី ២១ (APPF-21) នៅទីក្រុង
Vladivostock រុស្ស៊ី។ ចំពោះសេចក្តីសម្រេចចិត្ត នេះ ជប៉ុនបានស្នើឲ្យ ស.ប.ប.ក. ធ្វើការសើបអង្គេតអំពីរឿងប្រជាពលរដ្ឋជប៉ុនត្រូវគេចាប់ជាចំណាប់ខ្មាំងនៅប្រទេស
នេះក្នុងអតីតកាលនិងបញ្ឃប់អភិវឌ្ឍន៍បណ្ដាប្រភេទអាវុធប្រល័យលោក។ ប៉ុន្តែ រុស្ស៊ីនិងចិនបានប្រឆាំងជំទាស់សំណើរទាំង ២ របស់ជប៉ុន ៕
|
បណ្ដាមន្ត្រីមកពីខឿនសេដ្ឋកិច្ចចំនួន២៧ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិករាំងស្កាត់ដំណើរការសាកល្បងនុយក្លេអ៊ែរ (Image: Internet) |